គូនេះជក់ចិត្តសាហាវ! Martial និង Maguire តែតម្នាក់១គ្រាប់ឲ្យ Man UTD ខណៈ Chelsea ស៊ុតបាន២គ្រាប់ដែរ តែ VAR អត់ឲ្យ (មានវីដេអូ)

//s5.kh1.co/6c/6ca5b355258320a3ca9cb33dfcc3f0465c7a8391.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Chelsea បរាជ័យក្រោមថ្វីជើង ក្រុម Manchester United ០-២ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៦

អង់គ្លេស៖ ក្រុមតោខៀវ Chelsea ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stamford Bridge តតាំងជាមួយក្រុមភ្ញៀវបិសាចក្រហម Manchester United ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៦ កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើនគួរសម ដោយអាជ្ញាកណ្ដាលសញ្ជាតិអង់គ្លេស​លោក Anthony Taylor ចាយកាតលឿងអស់រហូតដល់ទៅ៨សន្លឹក។ ក្រឡេកមកមើលស្ថិតិនៃការប្រកួតវិញឃើញថា ក្រុមម្ចាស់ផ្ទះ Chelsea បង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវបាន៦ជើង ចំគោលដៅ១ដង ចំណែកឯក្រុម​ Man UTD ស៊ុតបាន៧ជើង ចំគោលដៅ៣ដង សម្រេចទីបាន២គ្រាប់។

២គ្រាប់របស់ក្រុមបិសាចក្រហម រកបានតាមរយៈខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial នៅនាទីទី៤៥ និងខ្សែការពារតម្លៃបំបែកកំណត់ត្រា Harry Marguire នៅនាទីទី៦៦។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ដោយឡែក ក្រុមតោខៀវ ក៏មានឱកាសទម្លុះសំណាញ់ទីបាន២គ្រាប់ផងដែរ ប៉ុន្តែត្រូវបានជំនួយការអាជ្ញាកណ្ដាលវីដេអូ ហៅកាត់ថា​ VAR សម្រេចមិនផ្ដល់គ្រាប់បាល់ទាំងពីរនោះទេ ក្រោយពិនិតឃើញថាមានកំហុស។

ដូច្នេះបញ្ចប់៩០នាទី ក្រុមភ្ញៀវ Man UTD ដណ្ដើមបាន៣ពិន្ទុយ៉ាងជោគជ័យ ដោយផ្ដួលក្រុម Chelsea ក្នុងលទ្ធផល ២-០។ តាមរយៈលទ្ធផលខាងលើ Manchester United បានផ្លោះឡើងមកឈរចំណាត់ថ្នាក់លេខ៧ មាន៣៨ពិន្ទុ ចំណែកឯក្រុមលោក Lampard នៅតែបន្តឈរលេខ៤ មាន៤១ពិន្ទុ។

តារាងពិន្ទុនៅ PL
តារាងពិន្ទុនៅ PL

គួររម្លឹកផងដែរថា កាលពីជើងទី១ នៅទឹកដី Stamford Bridge ក្រុមបិសាចក្រហម បានលត់ ក្រុមតោខៀវ ក្នុងលទ្ធផល៤ទល់នឹង០។ យ៉ាងណាមិញ នេះជាលើកទី១ហើយ ចាប់តាំងពីរដូវកាល ១៩៦៤/៦៥ ដែល Man UTD យកឈ្នះ Chelsea ទាំងពីរជើងក្នុងក្របខណ្ឌ Premier League ថែមទាំងរក្សាសំណាញ់ទីមិនឲ្យរបូតបានទាំងពីរលើក ៕

សូមទស្សនាវីដេអូ Highlights នៃការប្រកួតនៅខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T