ធនាគារ​ក្នុងប្រទេស​ចិន​​ប្រកាស​បំផ្លាញចោលនូវក្រដាសប្រាក់មួយចំនួន ដើម្បី​ទប់ស្កាត់ការ​ចម្លងវីរុសកូរ៉ូណា

//s5.kh1.co/c6/c636129f28e10b8148c7e2163ed3ac92e41d7f83.jpg
សង្គម

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ធនាគារកណ្តាលរបស់ប្រទេសចិន នឹង​បំផ្លាញចោលនូវរាល់ក្រដាសប្រាក់ ដែលធ្លាប់ប្រើប្រាស់ក្នុងវិស័យ​ទាក់ទងនឹងការចម្លងវីរុសកូរ៉ូណា

ចិន៖ ធនាគារកណ្តាលសាខាក្វាងចូវ​ក្នុងប្រទេសចិនបានប្រកាសថា​​ ខ្លួននឹងបំផ្លាញចោលនូវរាល់ក្រដាសប្រាក់មួយចំនួន ​ដែល​ធ្លាប់​ចរាចរណ៍នៅ​ក្នុង​មន្ទីរពេទ្យ​ ទីផ្សារលក់សាច់សត្វ និង​នៅតាមចំណត់​រថយន្តក្រុង​​​ ​​ដើម្បីធានាបាននូវសុវត្ថិភាព​ក៏ដូចជាចូលរួមជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ​វីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ធនាគារប្រជាជនចិនសាខាក្វាងចូវ (PBOC)
​ធនាគារប្រជាជនចិនសាខាក្វាងចូវ (PBOC)

កាសែតហិរញ្ញវត្ថុ Caixin បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ត្រីនៅធនាគារប្រជាជនចិន (PBOC) ដែលជាសាខានៅភាគខាងត្បូងទីក្រុងបានបញ្ជា​​ឱ្យដកចេញនូវរាល់ក្រដាសប្រាក់ទាំងអស់ ​ដែល​ធ្លាប់បានប្រើប្រាស់ក្នុងវិស័យ​ទាក់ទងនឹងការចម្លងវីរុសកូរ៉ូណា ​គឺតែត្រូវយកទៅបំផ្លាញចោល។ ហើយក្នុងនោះដែរ ធនាគារ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្ត​ទាំងអស់ ក៏គួរ​តែ​ដក​ក្រដាស​ប្រាក់​​ដែលធ្លាប់ចរាចរណ៍ក្នុងទីផ្សារខាងលើ​យកទៅដាក់ឱ្យដាច់ដោយឡែក​ ហើយយកវាទៅសំលាប់មេរោគរួ​ចបញ្ជូន​វា​ទៅ​ឱ្យ PBOC​ វិញ។

​កាក់​​រួមជាមួយនឹង​ក្រដាស​ប្រាក់​ចាស់ៗ​ក៏នឹងត្រូវយកទៅបំផ្លាញចោលដែរ តែជា​ថ្នូរ​នឹងក្រដាស​ប្រាក់​ថ្មី
​កាក់​​រួមជាមួយនឹង​ក្រដាស​ប្រាក់​ចាស់ៗ​ក៏នឹងត្រូវយកទៅបំផ្លាញចោលដែរ តែជា​ថ្នូរ​នឹងក្រដាស​ប្រាក់​ថ្មី

យោងតាមកាសែតហិរញ្ញវត្ថុ Caixin ​បានឱ្យដឹងទៀតថា ​ក្រដាសប្រាក់ដែលប្រមូលបានទាំងអស់នឹងត្រូវយកទៅសំងួត​ដោយប្រើ​សីតុណ្ហភាព​ខ្ពស់​ឬ​កាំ​រស្មី​​​ UV ​ ដើម្បី​​សំលាប់​មេរោគដែលមាន​នៅ​លើ​ក្រដាសប្រាក់​ទាំង​នោះ បន្ទាប់មក​​ដាក់​វា​ទុក​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ មុន​ពេល​ដាក់​ឱ្យ​ចររាចរណ៍ឡើង​វិញ។ ​ហើយក្នុងនោះដែរ ធនាគារ​កណ្ដាល​ក៏នឹងប្រមូល​​កាក់​​រួមជាមួយនឹង​ក្រដាស​ប្រាក់​ចាស់ៗ​ យកទៅបំផ្លាញចោលជា​ថ្នូរ​នឹងក្រដាស​ប្រាក់​ថ្មី។ ធនាគារ​កណ្ដាលក៏បានបញ្ជាក់ផងដែរថា ការធ្វើបែបនេះគឺ​មិន​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់ក្រដាស​ប្រាក់នោះ​ទេ​ ​​ប៉ុន្តែផ្ទុយទៅវិញ ​វាអាចជួយ​រក្សា​បរិមាណ​រូបិយប័ណ្ណ​ដែល​អាច​​ប្រើប្រាស់​បាន​៕

ទីផ្សារលក់សត្វព្រៃខុសច្បាប់ក្នុងប្រទេសចិនគឺ​ជាប្រភពនៃការចម្លងមេរោគ
ទីផ្សារលក់សត្វព្រៃខុសច្បាប់ក្នុងប្រទេសចិនគឺ​ជាប្រភពនៃការចម្លងមេរោគ
ក្រដាសប្រាក់ដែលធ្លាប់ចររាចរណ៍ក្នុងទីផ្សារលក់សាច់សត្វ មន្ទីរពេទ្យ​ និង​នៅតាមចំណត់​រថយន្តក្រុង​ នឹងត្រូវយកទៅបំផ្លាញចោល
ក្រដាសប្រាក់ដែលធ្លាប់ចររាចរណ៍ក្នុងទីផ្សារលក់សាច់សត្វ មន្ទីរពេទ្យ​ និង​នៅតាមចំណត់​រថយន្តក្រុង​ នឹងត្រូវយកទៅបំផ្លាញចោល
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T