គិតចឹងដែរអត់? ក្រោយផ្ដួល Chelsea យប់មិញ Bruno Fernandes បានពោលពាក្យថា......

//s5.kh1.co/ae/ae427c6fc5206dfdec44994f2b210af4d48d9b6b.jpg
កីទ្បា

 ១៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយ Man UTD ឈ្នះ Chelsea យប់មិញ Bruno Fernandes ថាខ្លួនកំពុងលេងឲ្យក្លិបធំជាងគេនៅអង់គ្លេស

អង់គ្លេស៖ កីឡាករខ្សែបម្រើ Bruno Fernandes បានបង្ហាញអារម្មណ៍សប្បាយចិត្តក្នុងការជួយក្រុមរបស់គេ Manchester United យកឈ្នះតោខៀវ Chelsea ក្នុងលទ្ធផល ០ទល់នឹង២ កាលពីយប់មិញនៅកីឡដ្ឋាន Stamford Bridge។ Anthony Martial និង Harry Maguire ជារកគ្រាប់បាល់ឲ្យបិសាចក្រហម ខណៈ Chelsea ក៏មានឱកាសសម្រេចទី២គ្រាប់ដែរ ប៉ុន្តែគ្រាប់ទាំងនោះសុទ្ធតែត្រូវបានសម្រេចមិនឲ្យចូលដោយ VAR។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Chelsea និង Man UTD
ការប្រកួតរវាង Chelsea និង Man UTD

នេះគឺជាការបង្ហាញខ្លួនលើកទី២ហើយរបស់ Bruno Fernandes ឲ្យ Man UTD ក្រោយរូបគេផ្លាស់មកកាន់ទឹកដីអង់គ្លេសកាលពីទីផ្សារខែមករាកន្លងទៅ និងជាជ័យជម្នះលើកដំបូងសម្រាប់គេក្នុងការចូលលេងឲ្យក្រុមលោក Ole Gunnar Solskjaer ខណៈការបង្ហាញខ្លួនលើកទី១ Man UTD បានត្រឹមស្មើគ្នាជាមួយ Wolves ប៉ុណ្ណោះ។

កីឡាករ Bruno Fernandes
កីឡាករ Bruno Fernandes

ថ្លែងក្រោយបញ្ចប់ការប្រកួតយប់មិញ ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំមានអារម្មណ៍សប្បាយចិត្ត វាគឺជាការប្រកួតដ៏តានតឹងមួយជាមួយក្រុមល្អមួយ ហើយពួកយើងត្រូវការឈ្នះដើម្បីបន្តទៅមុខទៀត។ ពួកយើងអាចធ្វើបានល្អជាមួយការគ្រប់គ្រងបាល់។ ខ្ញុំលេងឲ្យក្លិបធំជាងគេនៅអង់គ្លេស ហើយខ្ញុំសប្បាយចិត្តជាខ្លាំង វាគឺជាក្ដីស្រមៃមួយដែលក្លាយជាការពិត។

Bruno Fernandes

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន Man UTD កំពុងឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង Premier League ដោយលេង២៦ប្រកួត ឈ្នះ១០ ស្មើ៨ និងចាញ់៨ មាន៣៨ពិន្ទុ ស្ថិតនៅគម្លាតពីក្រុម Top 4 តែ៣ពិន្ទុប៉ុណ្ណោះ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T