គ្រាន់តែទំពាអាហារឲ្យ​បាន​ម៉ត់ល្អ​ក៏ផ្ដល់ប្រយោជន៍ច្រើនដល់​សុខភាពដែរ​!

//s5.kh1.co/6b/6b3f8a4a6039abeb340fd667163cbaba347b5d6a.jpg
នារី

 ១៨-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការ​ទំពា​អាហារ​ម៉ត់​ល្អ​ មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​ជីវជាតិ​វីតាមីនបាន​គ្រប់​គ្រាន់។

គ្នា​យើង​ប្រាកដ​ជា​ដឹង​​ហើយ​ថា ការ​ទំពា​អាហារ​ម៉ត់​ល្អ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​ឱ្យ​រាង​កាយ​ស្រូប​យក​ជីវជាតិ​វីតាមីនបាន​គ្រប់​គ្រាន់។ តែ​យ៉ាង​ណា​មិញយើង​អាច​នឹង​ភ្លេច ឬ​បង្កើត​ទម្លាប់​​​លេប​​អាហារ​ចូល​​ដោយ​ពុំ​បាន​ទំពា​ត្រឹម​ត្រូវ​ ដោយ​សារ​កត្តា​​មួយ​ចំនួន​ដូច​ជា ករណី​ប្រញាប់ ឬ​ទម្លាប់​ញ៉ាំ​អាហារ​ធំ​ៗ ឬ​តូច​ពេក ដូច​នេះ​គ្នាយើង​អាច​ស្វែង​យល់ និង​ដឹង​ពី​របៀប​ទំពា​អាហារ​បាន​ល្អដូច​ខាង​ក្រោម​នេះ​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អត្ថប្រយោជន៍​នៃ​ការ​ទំពា​អាហារ​តាម​សម្រួល

គ្រូ​ពេទ្យ​ជំនាញ​បាន​និយាយ​ថា កាល​ណាយើង​​​ញ៉ាំ​អាហារ​​លឿន​ពេក នោះ​យើង​នឹង​មាន​ទំនោរ​ញ៉ាំ​ច្រើន​។ ការ​ញ៉ាំ​អាហារ​ដោយ​ទំពា​ច្រើន​ដង ជួយ​ឱ្យ​ឆាប់​ឆ្អែត និង​​បន្ថយ​បរិមាណ​អាហារ​​មិន​ចាំ​បាច់​ ដែល​យើង​​ត្រូវ​ទទួល​បាន ពោល​គឺ​មិន​ធ្វើ​ឱ្យ​​​មាន​បញ្ហា​លើស​គីឡូ​។ ក្នុង​ការ​សិក្សា​មួយ​ ទៅ​លើ​ស្ត្រី​ស្ម័គ្រ​ចិត្ត​៣០​នាក់ ដែល​​មាន​ទម្លាប់​ទំពា​អាហារ​​ផ្សេង​ៗ​គ្នា​បាន​​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ដែល​​ញ៉ាំ​អាហារ​យឺត​ដោយ​សារ​​ការ​ទំពា គឺ​ឆាប់​ឆ្អែត​ជាង​ស្ត្រី​ដែល​មាន​ទម្លាប់​ញ៉ាំ​លឿន។ ហើយ​ករណី​សិក្សា​មួយ​ទៀត​នោះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ទម្លាប់ញ៉ាំ​អាហារ​យូរ មាន​អត្រា​​ឃ្លាន​​​ញ៉ាំ​ចំណី​ក្រៅ​ពេល​ តិច​តួច​បំផុត។ ជា​មួយ​គ្នា​នោះ​ផង​ដែរ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ទំពា​អាហារ​បាន​ម៉ត់​ល្អ ពិត​ជា​ជួយ​ឱ្យ​រាង​កាយ ស្រូប​យក​ជីវជាតិ​​ចិញ្ចឹម​បាន​យ៉ាង​ល្អ។

២. ការ​ទំពា​អាហារ​បាន​ម៉ត់​ល្អ​

- កុំ​​ដាក់​អាហារ​ ឬ​ម្ហូប​ធំ​​លើស​ពី​ទំហំ​ស្លាប​ព្រា (អាហារ​ច្រើន​ ពិបាក​ទំពា​សព្វ​ល្អ)។
- ពេល​អាហារ​ក្នុង​មាត់ ចាប់​ផ្តើម​ទំពា ក្នុង​នោះ​​ ការ​ទំពា​ល្អ​បំផុត​ គឺ​ប្រមាណ​៣២​ដង រហូត​ដល់​អាហារ​ក្នុង​មាត់​ អស់​រសជាតិ​ នោះ​ជា​​ពេល​ល្អ​ដែល​ត្រូវ​លេប​ចូល។
ករណី​មួយ​ទៀត​ ដែលគ្នាយើង​គួរ​ដឹង គឺ​​ករណី​អ្នក​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ពុំ​គួរ​ហូប​បណ្តើរ និង​ពិសា​​ទឹក​បណ្តើរ​ជា​មួយ​គ្នា​នោះ​ទេ ព្រោះ​​ទឹក​នឹង​ទៅ​​ពង្រាវ​អង់ស៊ីម​​​ដែល​ជា​ចំណែក​សំខាន់​ក្នុង​ការ​រំលាយ​អាហារ​។

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T