Klopp ព្យាករណ៍ថាក្រុមមួយនេះ នឹងលើកពាន Serie A តែមិនមែន Juventus ទេ

//s5.kh1.co/dc/dc2a017657e47db722d280834aa702b3e9640286.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Jurgen Klopp បានព្យាករណ៍ថា ក្រុម Lazio នឹងផ្ដួលក្រុម​ Juventus ដណ្ដើមពាន Serie A រដូវកាលនេះ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានព្យាករណ៍ថា ពានរង្វាន់អ៊ីតាលី Serie A រដូវកាលនេះ នឹងធ្លាក់ទៅលើក្រុម Lazio

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Lazio
ក្រុម Lazio

Lazio បានផ្ដួលក្រុម Inter Milan ២-១ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ដណ្ដើមយក៣ពិន្ទុ ឡើងមកឈរចំណាត់ថ្នាក់លេខ២ ដេញពីក្រោយយ៉ាងប្រកៀកប្រកិតជាមួយនឹងក្រុមកំពូលតារាង​ Juventus តែ១ពិន្ទុប៉ុណ្ណោះ។ ខណៈក្រុម Inter ក្រោយចាញ់ការប្រកួត បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ៣ មានគម្លាតពីក្រុម លេខ១ ចំនួន៣ពិន្ទុ។

យ៉ាងណាមិញ លោក Klopp  បានបញ្ចេញមតិ ជុំវិញការប្រដេញពិន្ទុដ៏ជក់ចិត្តរវាងក្រុមទាំង៣ខាងលើ យ៉ាងដូច្នេះថា៖

   លោក Jurgen Klopp
   លោក Jurgen Klopp

ខ្ញុំសាទរចំពោះ Lazio ក្នុងការឈ្នះពានរង្វាន់។ ពួកយើងមានអតីតកីឡាករ Liverpool ម្នាក់លេងនៅទីនោះកំពុងប្រជែងពាន គឺកីឡាករ Lucas Leiva។ ណាមួយខ្សែប្រយុទ្ធ Ciro Immobile ក៏ធ្លាប់ជាកូនក្រុមរបស់ខ្ញុំម្នាក់ កាលនៅ Borussia Dortmund ផងដែរ។ ខ្ញុំពិតជាសុំទោស ចំពោះ Maurizio Sarri (គ្រូ Juventus) និង Antonio Conte (គ្រូ Inter) ប៉ុន្តែខ្ញុំគិតថា Lazio នឹងធ្វើរឿងគួរឲ្យរភ្ញាក់ផ្អើល ព្រោះពួកគេកំពុងស្ថិតក្នុងដំណើរមួយដ៏អស្ចារ្យ ក្នុងរដូវកាលនេះ។

   លោក Jurgen Klopp

គួររម្លឹកផងដែរថា កាលពីចុងខែធ្នូ កន្លងទៅ ក្រុម Lazio ទើបតែផ្ដួលក្រុម Juventus ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើកពានរង្វាន់ Supercoppa Italiana ឆ្នាំ២០១៩ ៕

ក្រុម Lazio
ក្រុម Lazio
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T