តោះ! មកដឹងពី Seulgi និង Moonbyul ថាអ្នកទាំងពីរជាមិត្តល្អនឹងគ្នាប៉ុណ្ណា!

//s5.kh1.co/3d/3d8456cefa23e5370f4afc5a0e0efafd46010054.jpeg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ Moonbyul របស់ក្រុម MAMAMOO បានត្រលប់មកវិញជាមួយអាល់ប៊ុមដំបូងរបស់នាង Dark Side of the Moon ។ Seulgi សមាជិកក្រុម Red Velvet បានចំណាយពេលដើម្បីបង្ហាញពីការគាំទ្ររបស់នាងចំពោះ Moonbyul និងបង្ហាញក្តីស្រឡាញ់ចំពោះនាងនៅលើ IG ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Seulgi បានបង្ហោះផ្ទាំងរូបភាពខ្លីរបស់ Moonbyul នៅលើ IG របស់នាងដោយមានចំណងជើងថា“ Moonbyul unnie” និងធ្វើឱ្យប្រាកដថាស្នេហារបស់នាងខ្លាំង និងច្បាស់ ដូច្នេះនាងបានបន្ថែមបេះដូងបីលើរូបផងដែរ។

រូបភាព Seulgi
រូបភាព Seulgi

មិត្តភាពរបស់ Moonbyul និង Seulgi នៅតែរក្សាជំហររឹងមាំដដែល។ កាលពីមុនពួកគេទាំងពីរបានសហការគ្នាសម្រាប់បទចម្រៀងមួយរបស់ Moonbyul គឺ“ SELFISH” ។ លើសពីនេះទៀត Moonbyul បានបញ្ជូនរថយន្តដឹកកាហ្វេទៅកាន់កម្មវិធីប្រគំតន្ត្រីដើម្បីបង្ហាញការគាំទ្រ និងអបអរសាទរចំពោះការប្រគំតន្ត្រីរបស់ Red Velvet នៅទីក្រុងសេអ៊ូល។ នាងក៏បានមើលការផ្សាយបន្តផ្ទាល់មួយរបស់ Seulgi ក្នុង IG ដែលបង្ហាញថានាងគាំទ្រមិត្តរបស់នាងប៉ុណ្ណា៕

Moonbyul  និង Seulgi 
Moonbyul  និង Seulgi 
Moonbyul និង Seulgi 
Moonbyul និង Seulgi 
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T