អ្នកណាមិនលង់! កូនៗរបស់ David Beckhem កាន់តែធំ កាន់តែសង្ហា មិនចាញ់លោកប៉ា

//s5.kh1.co/0a/0a269e056e9cf99f294e18dae53b680ca3b30bc0.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Harper និង Romeo​ ត្រូវបានចាប់អារម្មណ៍ជាពិសេស ពីកាម៉ារ៉ាអ្នកយកពត៌មាន ដោយសារតែ រូបរាងសង្ហា និងទាន់សម័យនៅពេលចូលរួមកម្មវីធីបង្ហាញម៉ូតរបស់ Victoria Beckham ប្រ៊េនរបស់ម្តាយខ្លួន។

បរទេស៖ ដូចសព្វរាល់ដងដែរ David Beckhem និងកូនៗរបស់គាត់ បានលេចមុខឡើងនៅជួរមុខ នៅក្នុងកម្មវិធីបង្ហាញម៉ូតរបស់ ភរិយារបស់ខ្លួន ដែលជានិច្ចកាល គ្រួសារ​របស់ Victoria Beckham តែងតែមកបង្ហាញនិង គាំទ្រ​សំរាប់ ពិធីបង្ហាញម៉ូតរបស់នាងជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃអាទិត្យ ទី ១៦​ ខែកុម្ភៈ បណ្តាសារពត៌មានបានចុះផ្សាយព្រោងព្រាត អមជាមួយរូបថតប៉ុន្មានសន្លឹក ដែលបានប្រម៉ាញ់រូបក្រុមគ្រួសារ Victoria Beckham។ ក្នុងនោះផងដែរ​ គេបានឃើញវត្តមានរបស់ Beckham កូនស្រី Harper និង កូនប្រុសស្រស់សង្ហារ Romeo និង Cruz​ ផងដែរ។ ជាមួយគ្នានេះដែរនៅមុនការសម្តែងអតីតកីឡាករបាល់ទាត់អាជីព បានចែករំលែករូបថត របស់ក្រុមគ្រួសារបង្ហោះ ក្នុងបណ្តាញសង្គមផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ រូបសម្រស់ស្រស់សង្ហារ របស់កូនប្រុសទាំងពីរ Romeo និង Cruz​ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីរូបសម្បត្តិរបស់ពួកគេ ដែលកាន់តែធំ ពេញរូបពេញរាង គឺសង្ហារមិនចាញ់  Beckham ប៉ារបស់កាលពីក្មេងនោះទេ។ 

តួយ៉ាង សុភាពបុរសវ័យក្មេងទាំងពីរ បានបង្ហាញម៉ូតទាន់សម័យ របស់ពួកគេ ក្នុងឈុតសម្លៀកបំពាក់ចម្រុះពណ៌នៃម៉ាក ខោអាវ Dior ដោយរួមបញ្ចូលខ្សែក និងនាឡិកា ម៉ាកប៊្រេនៗ មានតម្លៃថ្លៃកប់។

ដោយឡែក ក្រោយពីឃើញអ្នកទាំងពីររួចមក ត្រូវបានគេកោតសរសើរកាន់តែខ្លាំងឡើងថា សង្ហាខ្លាំង និងទាក់ទាញជាពិសេស Romeo តែម្ដង មានមុខមាត់គួរឲ្យខ្នាញ់ណាស់។​ ស្របពេល គួរឱ្យសោកស្តាយដែល កូនប្រុសច្បង Brooklyn មិនបានចូលរូម ដោយរវល់ជាមួយមុខជំនួញផ្ទាល់ខ្លួន៕

បើកាន់តែចង់ជ្រាបច្បាស់ថា រូបសម្បត្តិរបស់ Romeo និង Cruz ស្រស់សង្ហាប៉ុណ្ណា សូមទស្សនារូបខាងក្រោម៖

Beckham កូនស្រី និង កូនប្រុស  
Beckham កូនស្រី និង កូនប្រុស  
Beckham កូនស្រី និង កូនប្រុស  
Beckham កូនស្រី និង កូនប្រុស  
Beckham កូនស្រី និង កូនប្រុស  
Beckham កូនស្រី និង កូនប្រុស  
Victoria Beckham
Victoria Beckham
Romeo និង Cruz
Romeo និង Cruz
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T