ការសិក្សា៖ ប៉ាៗមានកូនស្រី ជឿថាអាយុវែងជាងអ្នកដែល​គ្មានកូនស្រី!

//s5.kh1.co/3d/3d2b54d0b80358c336d73eacfed3250385e67346.jpg
នារី

 ១៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការ​សិក្សា​មួយ​​​ធ្វើ​ឡើង​​នៅ​ប្រទេស​ប៉ូឡូញបាន​លើក​​​​បង្ហាញ​ថា នៅ​ក្នុង​គ្រួសារ​ដែល​មាន​កូន​ស្រី​​ៗនឹងមា​អត្ថប្រយោជន៍​​​ទៅ​លើលោក​​ឪពុក គឺ​​លោក​នឹង​ទទួល​បាន​អាយុ​វែង។

ការ​សិក្សា​មួយ​​​ធ្វើ​ឡើង​​នៅ​ប្រទេស​ប៉ូឡូញ បាន​លើក​​​​បង្ហាញ​ថា នៅ​ក្នុង​គ្រួសារ​ដែល​មាន​កូន​ស្រី​​ៗនឹងមា​អត្ថប្រយោជន៍​​​ទៅ​លើលោក​​ឪពុក គឺ​​លោក​នឹង​ទទួល​បាន​អាយុ​វែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​ធ្វើ​ឡើង ដោយ​សាកលវិទ្យាល័យ Jagiellonian នៃ​ប្រទេស​ប៉ូឡូញ ដោយ​បាន​ប្រមូល​ទិន្នន័យ​​​ពី​ប្រជាពលរដ្ឋ​ប្រមាណ ៤​ពាន់​នាក់។ លទ្ធផល​បាន​បង្ហាញ​ថា គ្រួសារ​ដែល​មាន​កូន​ស្រី​ៗ ពិត​ជា​មាន​ឥទ្ធិពល​ដោយ​ប្រយោល​ទៅ​លើ សុខភាពប៉ាម៉ាក់ ពិសេស​គឺ​ការ​កត់​សម្គាល់​ឃើញ​ថា ប៉ាៗ​​ដែល​មាន​កូន​ស្រី គឺ​មាន​អាយុ​វែង។ លទ្ធផល​ស្រាវជ្រាវ​នេះ​ក៏​បាន​បោះ​ផ្សាយ​លើ ព្រឹត្តិបត្រ​វេជ្ជសាស្រ្ត American Human Biology ផង​ដែរ។

តែ​យ៉ាង​ណា​មិញ គ្រួសារ​ដែល​មាន​កូន​ប្រុស​ៗ គេ​ពុំ​ឃើញ​មាន​ឥទ្ធិពល​គួរ​កត់​សម្គាល់​ឡើយ ទៅ​លើ​សុខភាព​ ឬ​អាយុ​របស់​ប៉ាម៉ាក់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា ការ​សិក្សា​លម្អិត​បន្ថែម​ នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ដើម្បី​បញ្ជាក់​ទៅ​លើ​មូល​ហេតុ​ទាំង​នោះ។

​​ដោយ​ឡែក បើ​ផ្អែក​តាម​ការ​សិក្សា​ពី​មុន​ៗ ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១៤​ឆ្នាំ បាន​បង្ហាញ​ដូច​នេះ​វិញ​ថា នៅ​ក្នុង​គ្រួសារ​ដែល​មាន​កូន​ៗ មិន​ប្រកាន់​ថា កូន​ស្រី ឬ​ប្រុស នឹង​ធ្វើ​ឱ្យ​ឪពុក​ម្តាយ មាន​អាយុ​រស់​នៅ​វែង បើ​ធៀប​នឹង​ក្រុម​គ្រួសារ​​ដែល​ឪពុក​ម្តាយ​ពុំ​មាន​កូន​សោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T