ទោះបីយប់មិញ ខកខានឱកាសយក៣ពិន្ទុ តែ Zidane សរសើរកូនក្រុមរបស់ខ្លួនម្នាក់នេះថា លេងបានល្អណាស់!

//s5.kh1.co/62/62748ce940cbaff30a7f8cf8f62db38a1e091b7c.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Zidane សរសើរ Hazard ថា លេងបានល្អ ក្នុងកាប្រកួតស្មើគ្នា២ទល់នឹង២ ជាមួយក្រុម Celta Vigo

អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានប្រកួតស្មើគ្នា២ទល់នឹង២ ជាមួយនឹងក្រុម Celta Vigo កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ក្នុងជំនួបប្រចាំក្របខណ្ឌ La Liga Santander សប្ដាហ៍ទី ២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រួតនោះដែរ គេឃើញមានវត្តមានរបស់ខ្សែបម្រើឆ្នើមសញ្ជាតិប៊ែលហ្សិក កីឡាករ Eden Hazard បានត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីសម្រាកក្រៅទីលាន អស់រយៈពេល៣ខែ ដោយសាររបួសក.ជើង ។

  កីឡាករ Eden Hazard 
  កីឡាករ Eden Hazard 

លទ្ធផលស្មើកាលពីយប់មិញ គឺគ្រប់គ្រាន់សម្រាប់ Real Madrid បន្តឈរកំពូលតារាង ដោយមានគម្លាតពីក្រុមគូប្រជែង Barcelona ចំនួន១ពិន្ទុ។

យ៉ាងណាមិញ បើទោះជាខកខខានឱកាសយក៣ពិន្ទុ ប៉ុន្តែ លោក​ Zidane បាននិយាយថា លោកសប្បាយចិត្តដែលឃើញ Hazard ត្រឡប់មកវិញ ថែមទាំងសរសើរខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ថាធ្វើបានល្អណាស់។

គ្រូបង្វឹកសញ្ជាតិបារាំង បានថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់ការប្រកួត យ៉ាងដូច្នេះថា៖

ពួកយើងបានប្រឹងប្រែងខ្លាំងណាស់ ប៉ុន្តែពួកយើងនៅតែបាត់បង់២ពិន្ទុក្នុងដី។ ខ្ញុំពិតជារីករាយ ចំពោះការវិលត្រឡប់របស់​ Hazard។ គាត់លេងបាន៧០នាទី ហើយគាត់ពិតជាធ្វើបានល្អណាស់។ Celta ជាក្រុមមួយដ៏អស្ចារ្យ មិនសមសោះដែលពួកគេស្ថិតនៅបាតតារាង។

លោក​ Zidane
លោក​ Zidane
លោក​ Zidane

ជាមួយគ្នានេះដែរ Hazard ផ្ទាល់បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួន ជុំវិញការប្រកួតនេះថា៖

  កីឡាករ Eden Hazard 
  កីឡាករ Eden Hazard 

ខ្ញុំរីករាយសម្រាប់ការប្រកួត ប៉ុន្តែមិនសម្រាប់លទ្ធផលនោះទេ។ ខ្ញុំលេងបាន៧០នាទីថ្ងៃនេះ មានអារម្មណ៍ថានឿយហត់បន្តិច។ ពិតណាស់ ពួកយើងគួរតែឈ្នះការប្រកួត ប៉ុន្តែមិនថ្វីទេ ពួកយើងនៅតែជាក្រុមកំពូលតារាងក្នុងលីគ នឹងនៅមានកាប្រកួតជាច្រើនទៀតក្នុងរដូវកាលនេះ។

  កីឡាករ Eden Hazard

គួរឲ្យដឹងដែរថា Hazard បានផ្លាស់ពីក្រុម Chelsea មកចូលរួមជាមួយ​ Real Madrid កាលពីទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន។ គិតមកទល់ពេលនេះ គេទើបបង្ហាញខ្លួនឲ្យ Real Madrid បាន១៤ប្រកួតប៉ុណ្ណោះ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៥ដង៕

ប្រភពgoal

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T