អ្នកវិទ្យាសាស្ត្រ រកឃើញមេរោគ​មួយប្រភេទនៅក្នុង​ឆ្អឹងដាយណូស័រ ដែលមានអាយុកាលជាង ៦៦លានឆ្នាំ​មុន​

//s5.kh1.co/26/264684d15e721abddb84fbee646ed26bc9eb6e90.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ​មេរោគមួយប្រភេទដែលនៅតែអាចជះឥទ្ធិពលដល់មនុស្សសព្វថ្ងៃនេះ ត្រូវបានគេរកឃើញនៅក្នុងផូស៊ីលកន្ទុយដាយណូស័រ ដែលធ្លាប់មានវត្តមានលើផែនដីកាលពី​ ៦៦លានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​សាស្ត្រាចារ្យ Hila May​ និយាយថា នេះជាលើកដំបូងហើយដែល​មេរោគនេះត្រូវបានគេរកឃើញនៅក្នុងឆ្អឹងដាយណូស័រ
​សាស្ត្រាចារ្យ Hila May​ និយាយថា នេះជាលើកដំបូងហើយដែល​មេរោគនេះត្រូវបានគេរកឃើញនៅក្នុងឆ្អឹងដាយណូស័រ

មេរោគនេះត្រូវបាន​ក្រុមវិទ្យាសាស្ត្ររកឃើញនៅក្នុងឆ្អឹង​របស់ដាយណូស័រវ័យក្មេងមួយ ដែល​គេបាន​ធ្វើកំណាយនៅក្នុងទីក្រុង Alberta ប្រទេសកាណាដា។ ហើយនៅក្នុងនោះដែរ ក្រុមវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណ​មេរោគនេះថាជាកោសិកា Langerhans histiocytosis (LCH) ដែលវាគឺជាកោសិកាកម្រមួយប្រភេទ​​​អាចបង្កជាជម្ងឺមហារីក។

មេរោគនេះអាចបង្កជាជំងឺជម្ងឺមហារីក
មេរោគនេះអាចបង្កជាជំងឺជម្ងឺមហារីក

លោក Hila May ដែលជាសាស្ត្រាចារ្យផ្នែកកាយវិភាគសាស្ត្រនិងនរវិទ្យាមកពីសាកលវិទ្យាល័យ Tel Aviv បាននិយាយថា៖  នេះជាលើកដំបូងហើយ ដែលពួកយើងអាចរកឃើញមេរោគនេះ​នៅក្នុងឆ្អឹងដាយណូស័រ។ ​ហើយការរកឃើញនេះ វានឹងអាចជួយពួកយើងក្នុងការសិក្សាអំពីការវិវត្ត​​​របស់វា។

មេរោគដែលមាននៅឆ្អឹងដាយណូស័រ
មេរោគដែលមាននៅឆ្អឹងដាយណូស័រ

លោកសាស្ត្រាចារ្យ Israel Hershkovitz ដែលមកពីសាកលវិទ្យាល័យ Tel Aviv ​ក៏បាននិយាយផងដែរថា៖ យើងកំពុងព្យាយាមស្វែងយល់បន្ថែមពីមូលហេតុដែលមេរោគមួយចំនួនអាចរស់រានមានជីវិត និងធ្វើការវិវឌ្ឍន៍​ខ្លួនរហូតមកដល់ពេលនេះ ហើយដូច្នេះវានឹងងាយស្រួលសំរាប់ពួកយើង​ក្នុងការស្វែងរកវិធីថ្មី ដែលមានប្រសិទ្ធភាពក្នុងការព្យាបាល។

ការរកឃើញនេះ វានឹងអាចជួយ​អ្នកវិទ្យាសាស្ត្រក្នុងការសិក្សាអំពីការវិវត្ត​​ក៏ដូចជាការវផលិតថ្នាំវេជ្ជសាស្រ្ត
ការរកឃើញនេះ វានឹងអាចជួយ​អ្នកវិទ្យាសាស្ត្រក្នុងការសិក្សាអំពីការវិវត្ត​​ក៏ដូចជាការវផលិតថ្នាំវេជ្ជសាស្រ្ត
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T