រឿង «ភ្លើងគំនុំនាគរាជ» ត្រៀមខ្លួនអង្រួនអារម្មណ៍អ្នកនិយមទស្សនាខ្សែភាពយន្តបែបវេទមន្តនៅ ភី អិន អិន! (មានវីដេអូ)

//s5.kh1.co/14/143ab263105b4fb9e9b14b80aeab8622aa72d0d8.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ខ្សែភាពយន្តភាគថៃរឿង «ភ្លើងគំនុំនាគរាជ» ជាប្រភេទភាពយន្តបែបវេទមន្ត អភិនីហារ គំនុំសងសឹកតជំនាន់របស់ត្រកូលនាគរាជ។

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះលំដាប់ប្រទេសប្រចាំប៉ុស្តិ៍លេខ៣ថៃលោក ប៊យផាកន Boy Pakorn Chatborirak រួមជាមួយតារាល្បីៗជាច្រើនរូបទៀតដូចជា Pream Ranida, Aum Atichart Chumnanon, Yardthip Rajpal, Boat Tara Tipa, Care Chattarika Sittiprom ជាដើម និងចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តទូរទស្សនិកជន ដែលនិយមគាំទ្រខ្សែភាពយន្តភាគថៃរបស់ ភី អិន អិន ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ នេះតទៅ តាមរយៈខ្សែភាពយន្តភាគថៃរឿង «ភ្លើងគំនុំនាគរាជ» ដែលជាប្រភេទភាពយន្តបែបវេទមន្ត អភិនីហារ គំនុំសងសឹកតជំនាន់របស់ត្រកូលនាគរាជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួសម្តែងនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
តួសម្តែងនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»

«ភ្លើងគំនុំនាគរាជ» ផ្ដើមចេញពីរឿងរ៉ាវរបស់បងប្អូននាគរាជពីរនាក់គឺ សឹង្ហានាគរាជ ត្រូវជាបង និង កុម្ភៈនាគរាជដែលត្រូវជាប្អូន ដំបូងឡើយពួកគេគោរព សុវណ្ណនាគរាជ ដូចគ្នា តែក្រោយមក កុម្ភៈនាគរាជ ងាកមកគោរពពុទ្ធសាសនាវិញ ធ្វើឲ្យ សឹង្ហានាគរាជ ជាបងខឹងខ្លាំងណាស់ ពួកគេទាំងពីរនាក់បងប្អូនបានធ្វើការប្រយុទ្ធគ្នា រហូតដល់កុម្ភៈរាគរាជ បានប្រើវេទមន្តម៉្យាងឃុំបងប្រុសទុកក្នុងល្អាងក្រោមទន្លេ។

ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»

៦០០ឆ្នាំក្រោយ វេទមន្តរបស់ កុម្ភៈនាគរាគ បានសាបរលាបទៅ សឹង្ហានាគរាជ ក៏លេចវត្តមានជាថ្មី តែគេមកដើម្បីសងសឹកគ្រប់គ្នាក្នុងត្រកូលរបស់ កុម្ភៈនាគរាជ ក្នុងនោះ ធៀន ដែលជាទាយាទម្នាក់នៃត្រកូល កុម្ភៈនាគរាជ ត្រូវតែប្រយុទ្ធតតាំងជាមួយ សឹង្ហានាគរាជរ៉យ ដែលជាអតីតសង្សាររបស់ ធៀន និងប្អូនប្រុសឈ្មោះ រីវ ដែលមានថាមពលពិសេសដែលអាចមើលអ្វីដែលអ្នកដទៃមើលមិនឃើញក៏ជួយគាត់ដែរ។

ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»

តើការប្រយុទ្ធតតាំងគ្នារវាង សឹង្ហានាគរាជ និង ធៀន ដែលជាមនុស្សធម្មតា និងទៅជាយ៉ាងណា? ចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគថៃរឿង «ភ្លើងគំនុំនាគរាជ» ដែលមានផ្សាយជូនទស្សនា រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង ១៨:០០ ដល់ ១៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន

ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»
ឈុតខ្លះៗនៅក្នុងរឿង «ភ្លើងគំនុំនាគរាជ»

សូមទស្សនាវីដេអូខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T