ទើបតែនៅបាន៣ខែ! ពេលនេះ គង់ ចាន់ស្រីមុំ ប្រកាសលក់ផ្ទះវីឡា ដ៏ស្អាតនេះវិញ ដោយសារតែ.....

//s5.kh1.co/54/544cf801923693660f98763d5db1fe8b2e316299.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទើបតែទិញផ្ទះថ្មីបាន៣ខែ ពេលនេះស្រាប់តែ គង់ ចាន់ស្រីមុំ ប្រកាសលក់ផ្ទះនោះចេញ ដោយសារមូលហេតុ ម៉ាក់របស់នាង មិនព្រមមកនៅជាមួយ។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់ តារាស្រីដ៏មានប្រជាប្រិយភាព គង់ ចាន់ស្រីមុំ បើទោះបច្ចុប្បន្នមិនសូវ លេចមុខក្នុងការងារសិល្បៈដូចមុនក្តី ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រ និងនៅតែមានអ្នកចង់តាមដានពីជីវិតគ្រួសារដ៏មានសុភមង្គល និងជីវិត​ឯកជនរបស់នាងដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យើងដឹងហើយថា តារាស្រីរូបនេះនាងមានភាពជោគជ័យយ៉ាងខ្លាំងជាមួយជំនួញផ្ទាល់ខ្លួន ហេតុដូចនេះហើយ ទើបនាងអាចមានសមត្ថភាពក្នុងការប្រើប្រាស់របស់ថ្លៃៗ ដូចប្រិយមិត្តបានឃើញបច្ចុប្បន្ននេះយ៉ាងដូច្នោះ។

ជាក់ស្តែង កាលពីថ្មីៗនេះ ស្រីមុំ ក៏បានដឹកដៃគ្រួសារ ទៅចូលរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ នៅក្នុងបុរីមួយកន្លែង។ ក៏ប៉ុន្តែមិនបានប៉ុន្មានផង នាង និងគ្រួសារ ស្រាប់តែបានប្រកាសលក់ផ្ទះនេះវិញ ក្រោមហេតុផលយ៉ាងដូច្នោះថា៖

ផ្ទះ​លក់ទាំងអាល័យ ទើបតែទិញបាន ៣ខែ ហេតុផលទីមួយ៖ ម៉ាក់មិនព្រមរើមក​ ព្រោះគាត់ថាឆ្ងាយពីផ្ទះមិត្តភ័ក្ត ហេតុផលទីពីរ៖ ឆ្ងាយពីកន្លែងការងារ​ និងសាលាកូន សរុបសេចក្តីលក់វិញ៕

សម្ដី គង់ ចាន់ស្រីមុំ

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និង ផ្ទះប្រកាសលក់
គង់ ចាន់ស្រីមុំ និង ផ្ទះប្រកាសលក់
ទិដ្ឋភាពក្នុងផ្ទះប្រកាសលក់ របស់ អ្នកនាង គង់ ចាន់ស្រីមុំ

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T