ខ្លាំងបាត់! មនុស្សរាប់រយនាក់នៅវៀតណាម សម្រុកឈរចាំទិញម៉ាស់ ណែនផ្លូវ ដើម្បីការពារវីរុសកូរ៉ូណា

//s5.kh1.co/6c/6cf8ceb32968506d9e6db84d7e0b1aa4fcf13c19.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេសវៀតណាម ក៏ជាប្រទេសមួយដែលកំពុងមានអ្នកឆ្លងមេរោគមួយនេះច្រើនដែល ជាហេតុធ្វើឲ្យប្រជាជននៅទីនោះ មានការព្រួយបារម្ភ និងភ័យខ្លាចនូវជំងឺមួយនេះផងដែរ។

វៀតណាម៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា វីរុសកូរ៉ូណា COVID-19 កំពុងរីករាលដាលនៅទីក្រុងវូហាន ប្រទេសចិន និងបានរីករាលដាលទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយពេលកន្លងមក ក៏មានមនុស្សជាច្រើនបានឆ្លងនូវជំងឺនេះ និងមានអ្នកស្លាប់ ក៏ដូចជាអ្នកឆ្លងកំពុងព្យាបាលកើនឡើនជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ប្រទេសវៀតណាម ក៏ជាប្រទេសមួយដែលកំពុងមានអ្នកឆ្លងមេរោគមួយនេះច្រើនណាស់ដែល ត្រឹមរយៈពេលដ៏ខ្លី ជាហេតុធ្វើឲ្យប្រជាជននៅទីនោះ មានការព្រួយបារម្ភនិងភ័យខ្លាចនូវខ្លាំង។ ដោយកាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ មានមនុស្សជាច្រើន បានសម្រុកទៅផ្សារលក់ដុំថ្នាំពេទ្យដ៏ធំមួយ ក្នុងទីក្រុង ហូជីមិញ តាមបណ្ដោយផ្លូវ Nguyen Gian Thanh ដើម្បីរង់ចាំទិញម៉ាស់វិជ្ជសាស្រ្តការពារនឹងវីរុសកូរ៉ូណា COVID-19។

តាមរយៈរូបភាពបង្ហាញថា មានមនុស្សឈរចាំទិញម៉ាស់វិជ្ជសាស្រ្តជាច្រើនកកកុញ ដោយសារហាងជាច្រើននៅទីនោះត្រូវបានបិទទៅហើយ ព្រោះពួកគេបានលក់ម៉ាស់អស់ចំនួន ១០០០ប្រអប់ទៅហើយ ហេតុនេះទើបធ្វើឲ្យមានការចលាចល និងរញ៉េរញ៉ៃ ក៏ដូចជាមានការកកស្ទះចរាចរណ៍ថែមទៀតផង៕

ទស្សនារូបភាពខាងក្រោមនេះ៖

ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
ទិដ្ធភាពក្នុងការទិញម៉ាស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T