គេTroll អត់ខ្វល់! សំខាន់ ដួង ម៉ានិច ផុស៣សន្លឹកនេះ ផ្ញើក្តីស្រលាញ់ទៅកាន់ហ្វេន«ម៉ាក់និច» ទាំងអស់គ្នា

//s5.kh1.co/03/03323b608b460a8e85e0658d3402a52b09195211.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កញ្ញា ដួង ម៉ានិច អាចចាត់ទុកបានថា ជាតារាសម្តែងស្រីដែលមានចិត្តធ្ងន់ម្នាក់ បើទោះបីជានាងត្រូវបានអ្នកហ្វេសប៊ុក យកវីដេអូរបស់នាងទៅកាត់ត Troll លេងសើចយ៉ាងណាក្តី ប៉ុន្តែនៅតែមានស្នាមញញឹមចំពោះមហាជន។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងស្រីពោរពេញទៅដោយទេពកោសល្យ ដួង ម៉ានិច ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា នៅលើបណ្តាញសង្គមហ្វេសប៊ុក ទៅលើវីដេអូរាំ ក៏ដូចជាវីដេអូកំប្លែងៗរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះផងដែរ ទន្ទឹមនឹងទទួលបានការគាំទ្រពីសំណាក់មហាជន កាលពីម្សិលមិញនេះ កញ្ញា ដួង ម៉ានិច ក៏បានធ្វើការបង្ហោះនូវរូបថតដោយធ្វើការកាយវិការគួរឲ្យអស់សំណើច ចំនួន៣សន្លឹកនៅលើផេកហ្វេសប៊ុករបស់នាង ដើម្បីផ្ញើក្តីស្រលាញ់ទៅកាន់ហ្វេនទាំងអស់របស់នាង ជាមួយនឹងអត្ថន័យសារបានសរសេរថា៖

Good night all fan ម៉ាក់និច ម៉ាក់និច ស្រលាញ់fanទាំងអស់គ្នាជារៀងរហូតគ្មានថ្ងៃប្រែ

ដួង ម៉ានិច

យ៉ាងណាមិញ ក្រោយពីឃើញការបង្ហោះបែបនេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះសំណើចមិនតិចឡើយ ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះតារាស្រី ដួង ម៉ានិច ក៏ត្រូវបានមហាជនជាច្រើនកោតសរសើរ ចំពោះចិត្តអត់ធ្ងន់របស់នាង បើទោះបីជានាង ត្រូវបានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន យកវីដេអូរាំរបស់នាងទៅកាត់តកំប្លែងៗ Troll ជាច្រើនយ៉ាងណាក្តី ប៉ុន្តែនាងមិនបានប្រកាន់ខឹង ហើយនៅតែរក្សាស្នាមញញឹម និងក្តីស្រលាញ់ទៅកាន់មហាជនជានិច្ចផងដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច ផុស៣សន្លឹកសម្រាប់ហ្វេន
ដួង ម៉ានិច ផុស៣សន្លឹកសម្រាប់ហ្វេន
ដួង ម៉ានិច ផុស៣សន្លឹកសម្រាប់ហ្វេន
ដួង ម៉ានិច ផុស៣សន្លឹកសម្រាប់ហ្វេន
ដួង ម៉ានិច ផុស៣សន្លឹកសម្រាប់ហ្វេន
ដួង ម៉ានិច ផុស៣សន្លឹកសម្រាប់ហ្វេន
ដួង ម៉ានិច
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T