ការសិក្សាមួយបង្ហាញថា​ផឹកកាហ្វេរាល់ថ្ងៃជួយឲ្យ​ឆ្អឹងរឹងមាំ!

//s5.kh1.co/48/48b00cb6187026b0ee3db61a58a55e6bdc80ad41.jpg
នារី

 ១៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការសិក្សាមួយរបស់​សាកលវិទ្យាល័យ​ហុង​កុង​បានបង្ហាញថាអ្នកដែលចូលចិត្តផឹកកាហ្វេជារៀងរាល់ថ្ងៃ គឺមានឆ្អឹងរឹងមាំជាងអ្នកមិនផឹកកាហ្វេសោះ។

ការសិក្សាមួយរបស់​សាកលវិទ្យាល័យ​ហុង​កុង​បានបង្ហាញថាអ្នកដែលចូលចិត្តផឹកកាហ្វេជារៀងរាល់ថ្ងៃ គឺមានឆ្អឹងរឹងមាំជាងអ្នកមិនផឹកកាហ្វេសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុងកុងបានធ្វើការសិក្សាមួយទៅលើជំងឺពុកឆ្អឹងដែលមានមនុស្សពេញវ័យចំនួន ៥៦៤នាក់បានចូលរួម។ ការសិក្សានេះបានធ្វើការប្រៀបធៀបដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹងរវាងអ្នកផឹកកាហ្វេរាល់ថ្ងៃ និងអ្នកមិនផឹកសោះ​។ ការសិក្សានេះបានរកឃើញថាអ្នកផឹកកាហ្វេរាល់ថ្ងៃមានដង់ស៊ីតេរ៉ែដែលធ្វើឲ្យឆ្អឹងរឹងមាំខ្ពស់ជាងអ្នកមិនផឹកកាហ្វេ។ អ្នកស្រាវជ្រាវក៏បានរកឃើញនូវម៉ូលេគុលបីប្រភេទដែលទាក់ទងទៅនឹងការផឹកកាហ្វេ និងឆ្អឹងរឹងមាំមិនងាយនឹងបាក់ដែរ។

ទោះបីជាការសិក្សានេះមានទំហំតូច និងពឹងផ្អែកទៅលើការរាយការណ៍ផ្ទាល់ពីអ្នកចូលរួមទាក់ទងទៅនឹងទម្លាប់ការផឹកកាហ្វេរបស់ពួកគេក៏ដោយ អ្នកជំនាញដែលមិនបានចូលរួមក្នុងការសិក្សានេះបានលើកឡើងថា វាគ្រប់គ្រាន់ក្នុងការធ្វើជាភស្តុតាងសម្រាប់កំណត់ទៅលើការសន្និដ្ឋាននេះ ពីព្រោះការសិក្សាមុនៗមិនទាន់មានសេចក្តីសម្រេចពិតប្រាកដអំពីឥទ្ធិពលរបស់កាហ្វេទៅលើឆ្អឹងទេ។

ទាក់ទងទៅនឹងការសិក្សាមុនៗទៅលើផលប្រយោជន៍របស់កាហ្វេមកលើសុខភាពក៏បានលើកឡើងថា អ្នកផឹកកាហ្វេរាល់ថ្ងៃមិនងាយប្រឈមនឹងជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែមដូចអ្នកមិនផឹកកាហ្វេទេ។ មិនត្រឹមតែប៉ុណ្ណោះកាហ្វេក៏មានប្រយោជន៍ផ្សេងទៀតដូចជាហានិភ័យទាបក្នុងការកើតជំងឺថ្លើម ជំងឺមហារីកមួយចំនួន ជំងឺវង្វេង និងជំងឺបាក់ទឹកចិត្តជាដើម។

គួរបញ្ជាក់ផងដែរ ផឹកកាហ្វេតែមួយមុខមិនអាចជួយដល់សុខភាពទេ ដូចនេះត្រូវបន្តការហាត់ប្រាណ ញ៉ាំអាហារដែលល្អចំពោះសុខភាព និងបញ្ចូលកាហ្វេទៅក្នុងរបបអាហារប្រចាំថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T