James Bond តួអង្គ «០០៧» ក៏ខ្លាចស្លាប់ដែរ សុខចិត្តលុបចោលដំណើរទស្សនកិច្ចនៅចិន

//s5.kh1.co/95/95eaf6f9b4b62c66455a7f4747bdc0e43b9d334f.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជារឿងមួយដែលគួរឲ្យសោកស្ដាយបំផុត ក្រោយពីលេចលឺដំណឹងមកថា James Bond ដែលមានឈ្មោះពិត Daniel Craig ជាតួអង្គសម្តែងដ៏ល្បីម្នាក់នៅក្នុងរឿង« 007» បានសម្រេចចិត្តលុបចោល ការចាក់បញ្ចាំងខ្សែភាពយន្តដ៏ល្បីមួយ មានចំណងជើងថា«No Time To Die» នៅទីក្រុងប៉េកាំង។

អង់គ្លេស៖ ជារឿងមួយដែលគួរឲ្យសោកស្ដាយបំផុត ក្រោយពីលេចលឺដំណឹងមកថា James Bond ដែលមានឈ្មោះពិត Daniel Craig ជាតួអង្គសម្តែងដ៏ល្បីម្នាក់នៅក្នុងរឿង «007» បានសម្រេចចិត្តលុបចោល ការចាក់បញ្ចាំងខ្សែភាពយន្តដ៏ល្បីមួយ មានចំណងជើងថា «No Time To Die» នៅទីក្រុងប៉េកាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ ថែមទាំងបានប្រកាសថា មិនធ្វើដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ជាដាច់ខាត ដោយសារតែការរីករាលដាលនៃជម្ងឺឆ្លង ដែលបណ្ដាលមកពី វីរុសកូរ៉ូណា ឬCovid19

យ៉ាងណាមិញ ក្រោយពីទទួលដំណឹងបែបនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន មានការសោកស្ដាយខ្លាំងណាស់ ស្របពេលដែលមានមតិមួយចំនួនទៀត គិតថាការសម្រចចិត្តរបស់ តារារូបនេះ ពិតជាត្រឹមត្រូវណាស់។

គួរបញ្ជាក់ផងដែរ​ថា ខ្សែភាពយន្ត«No Time To Die» នឹងចាក់បញ្ចាំងនៅចក្រភពអង់គ្លេស នៅថ្ងៃទី៣ខែមេសា ដែលជារឿងចុងក្រោយរបស់ Daniel Craig រំពឹងថានឹងក្លាយជា ខ្សែភាពយន្តដែលទទួលបានប្រាក់ចំណេញខ្ពស់បំផុត ពីទីផ្សារស្រុកចិន ប៉ុន្តែឥឡូវត្រូវបានរលាយព្រោះ វីរុសកូរ៉ូណា៕

 James Bond
 James Bond
 James Bond
 James Bond
 James Bond
 James Bond
 James Bond
 James Bond
 James Bond
 James Bond
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T