សាហាវណាស់លោកព្រះ! មួយកែងរបស់ខ្មែរចូលពេញ ថៃបែកធំពេក គ្រូពេទ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី១ កក្រើកសង្វៀន Max (មានវីដេអូ)

//s5.kh1.co/e4/e4c77d587808a65c6690d0aa43d72120d1e903c6.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ចាន់ ណា យកឈ្នះកីឡាករថៃ ឃុំគ្រីតត្រឹមទឹកទី១ នៅសង្វៀន Max Muay Thai

ថៃ៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Max Muay Thai របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩ថៃ នៅប្រទេសថៃកាលពីម្សិលមិញ កីឡាករកម្ពុជា ចាន់ ណា បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ឃុំគ្រីត ដោយវាយឲ្យគ្រូពេទ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករកម្ពុជា ចាន់ ណា (ខៀវ) និងកីឡាករថៃ ឃុំគ្រីត (ក្រហម)
កីឡាករកម្ពុជា ចាន់ ណា (ខៀវ) និងកីឡាករថៃ ឃុំគ្រីត (ក្រហម)

ការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែគោះជួងចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាទៅវិញទៅមកខ្លាំង និងបានចេញអាវុធធ្ងន់ៗមិនថាកែង ជង្គង់ ម៉ាត់ និងទាត់នោះទេ ដែលធ្វើឲ្យការប្រកួតជក់ចិត្ត និងកក្រើកយ៉ាងខ្លាំង។ យ៉ាងណាមិញ នៅចុងទឹក ចាន់ ណា បានប្រើកែងបត់ស្ដាំវាយចូលពេញចុងចិញ្ចើម ឃុំគ្រីត ធ្វើឲ្យបែកយ៉ាងធំនិងត្រូវលោកគ្រូពេទ្យសម្រេចបញ្ឈប់ការប្រកួតរបស់ ឃុំគ្រីត តែម្ដងដោយសារតែស្នាមរបួសធំពេក៕

ការប្រកួតរវាង ចាន់ ណា និង ឃុំគ្រីត
ការប្រកួតរវាង ចាន់ ណា និង ឃុំគ្រីត
ការប្រកួតរវាង ចាន់ ណា និង ឃុំគ្រីត
ការប្រកួតរវាង ចាន់ ណា និង ឃុំគ្រីត
លោកគ្រូពេទ្យបញ្ឈប់ការប្រកួតកីឡាករ ឃុំគ្រីត
លោកគ្រូពេទ្យបញ្ឈប់ការប្រកួតកីឡាករ ឃុំគ្រីត

ចង់ឃើញថា កីឡាករកម្ពុជា ចាន់ ណា ផ្ដួលម្ចាស់ផ្ទះថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T