បាល់លងដល់ជើងភ្លាម កាប់១ជើងចូលទីភ្លែត! Young ស៊ុតគ្រាប់ដំបូងរបស់ខ្លួនអស្ចារ្យណាស់ ប៉ុន្តែ Inter បានត្រឹមទឹកភ្នែក (មានវីដេអូ)

//s5.kh1.co/8b/8b4c692ea7851ce7145675fd8826967b2fffbd6d.jpg
កីទ្បា

 ១៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Lazio យកឈ្នះក្រុមភ្ញៀវ Inter Milan ២-១ ឡើងមកឈរលេខ២ ក្នុងក្របខណ្ឌ Serie A

អ៊ីតាលី៖ ខ្សែការពារសញ្ជាតិអង់គ្លេសកីឡាករ Ashley Young បានរកគ្រាប់ដំបូងរបស់ខ្លួនឲ្យក្រុម Inter Milan ក្នុងជំនួបទល់នឹងក្រុម Lazio កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ដែលជាការប្រកួតប្រចាំក្របខណ្ឌ Serie A សប្ដាហ៍ទី២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ខ្សែការពារវ័យ៣៤ឆ្នាំ បានផ្លាស់ពីក្រុមបិសាចក្រហម Manchester United មករួមរស់ជាមួយក្រុម Inter Milan ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Antonio Conte កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ក្នុងតម្លៃផ្ទេរ ១,៥លានដុល្លារ អមជាមួយកិច្ចសន្យារយៈពេល៦ខែ។

ហើយកាលពីយប់មិញនេះ នៅកីឡដ្ឋាន Stadio Olimpico អតីតជម្រើសជាតិអង់គ្លេស Young បានស៊ុតបើកឆាកនាំមុខឲ្យក្រុមលោក Conte នៅចុងតង់ទី១ នាទីទី៤៤។

១គ្រាប់របស់​ Young
១គ្រាប់របស់​ Young

លុះឈានចូលដល់តង់ទី២ ក្រុម Lazio បានផ្លាស់ប្ដួរយុទ្ធសាស្រ្តលេង សម្រុកវាយបកបានគ្រាប់មកវិញ ធ្វើបានដោយខ្សែប្រយុទ្ធ Ciro Immobile នៅនាទីទី៥០ និងខ្សែបម្រើសញ្ជាតិស៊ែប៊ី Sergej Milinkovic-Savic នៅនាទីទី៦៩។ ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Lazio បានយកឈ្នះក្រុមភ្ញៀវ Inter Milan ក្នុងលទ្ធ២ទល់នឹង១។

  ខ្សែប្រយុទ្ធ Ciro Immobile
  ខ្សែប្រយុទ្ធ Ciro Immobile
ខ្សែបម្រើ Sergej Milinkovic-Savic
ខ្សែបម្រើ Sergej Milinkovic-Savic

ក្រឡេកមកមើលតារាងពិន្ទុនាពេលបច្ចុប្បន្នវិញ ឃើញថាមានការប្រដេញពិន្ទុគ្នាប្រកៀកប្រកិតមែនទែន។ ពោលគិតត្រឹមសប្ដាហ៍ទី២៤នេះ ក្រុម Juventus ឡើងមកគ្រងកំពូលតារាងបណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះក្រុម Brescia ២-០ កាលពីយប់មិញ មាន៥៧ពិន្ទុក្នុងដៃ រក្សាគម្លាតពីក្រុមលេខ២ Lazio ១ពិន្ទុ និងក្រុមលេខ៣ Inter Milan តែ៣ពិន្ទុប៉ុណ្ណោះ៕

តារាង​ចំណាត់ថ្នាក់ក្របខណ្ឌ Serie A
តារាង​ចំណាត់ថ្នាក់ក្របខណ្ឌ Serie A

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Ashley Young អស្ចារ្យ​យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T