អបអរ! លោកយាយវ័យ៩៦ឆ្នាំម្នាក់ទៀតហើយ ដែលបានជាសះស្បើយពីវីរុស Covid-19

//s5.kh1.co/40/406328126d2e6c45498268e524e94a337570b616.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីបំផុតលោកយាយវ័យ៩៦ឆ្នាំម្នាក់ បានជាសះស្បើយពីវីរុស Covid-19ហើយ

ចិន៖ លោកយាយម្នាក់នាមត្រកូល Lu វ័យ៩៦ឆ្នាំ ដែលមានផ្ទុកវីរុស Covid-19 ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីព្យាបាលជាសះស្បើយដោយជោគជ័យ។ ហើយលោកយាយ គឺជាអ្នកផ្ទុកវីរុស Covid-19 ដែលមានវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវេជ្ជបណ្ឌិត Sheng Jifang បានឲ្យដឹងថា លោកយាយបានឆ្លងវីរុស Covid-19 ពីកូនស្រីរបស់គាត់ដែលតែងតែចេញទៅខាងក្រៅជួបជុំមិត្តភក្ដិនៅទីប្រជុំជន។ ក្នុងការព្យាបាលលោកយាយ គឺចំណាយអស់រយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ដោយទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា។ មុននឹងអនុញ្ញាតឲ្យលោកយាយត្រលប់ទៅផ្ទះវិញ គាត់ត្រូវបានគេធ្វើតេស្ដរកមើលវីរុស Covid-19 ចំនួនពីរលើកជាប់គ្នា ដើម្បីបញ្ជាក់ឲ្យច្បាស់ថា គាត់ពិតជាបានជាសះស្បើយពិតមែន។ ចំពោះលទ្ធផលចេញមក គឺអវិជ្ជមានទាំងពីរលើក ហើយសួតរបស់គាត់ក៏មានភាពល្អប្រសើរឡើងវិញផងដែរ។ ចំណែកឯកូនស្រីរបស់គាត់វិញ មិនទាន់ជាសះស្បើយឡើយ ពោលគឺ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

គួររម្លឹកដែរថា កាលពីសប្ដាហ៍មុននេះ ក៏មានលោកតាម្នាក់ វ័យ៩២ឆ្នាំ ដែលផ្ទុកវីរុស Covid-19 បានជាសះស្បើយនិងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោកយាយ Lu កំពុងត្រៀមចេញពីមន្ទីរពេទ្យ
លោកយាយ Lu កំពុងត្រៀមចេញពីមន្ទីរពេទ្យ
លោកយាយ Lu កំពុងត្រៀមចេញពីមន្ទីរពេទ្យ
លោកយាយ Lu កំពុងត្រៀមចេញពីមន្ទីរពេទ្យ
លោកវេជ្ជបណ្ឌិត
Sheng Jifang 
លោកវេជ្ជបណ្ឌិត Sheng Jifang 
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយនាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T