ដល់.ក! គ្រាន់តែគ្រឿងបន្លាស់ឡាន Rolls-Royce លោកឧកញ៉ា ឌួង ឆាយ គេបុកថ្ងៃមុន ត្រូវចំណាយរហូតដល់.....

//s5.kh1.co/d6/d6cf2ba41e3e5c19013abb85bb5e68542d170b81.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោកឧកញ៉ា ឌួង ឆាយ សុំយោបល់ពីបងប្អូនដើម្បីធ្វើការសម្រេចចិត្ត ខណៈដែលថ្លៃជួសជុសរថយន្តត្រូវចំណាយលើសពី ១៤មុឺនដុល្លារ ដែលនេះមិនទាន់គិតរួមបញ្ចូលនូវថ្លៃជួសជុលនៅឡើយ។

ភ្នំពេញ៖ អ្នកទាំងអស់ប្រាកដជាស្គាល់ជាក់ជាមិនខាន លោកឧកញ៉ា ឌួង ឆាយ ដែលជាសប្បុរសជនមួយរូបដែលតែងតែជួយយកដល់ ប្រជាជនដែលលំបាកក្រីក្រមួយចំនួននៅក្នុងប្រទេសកម្ពុជា មិននៅជិតឆ្ងាយនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ លោកឧកញ៉ា ឌួង ឆាយ បានជួបរឿងអកុសលត្រូ​វបុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន មិនគោរពភ្លើងស្ដុប ក៏ជ្រុលទៅបុកឡានម៉ាក Rolls-Royce តម្លៃរាប់លានរបស់លោក ធ្វើឲ្យខូចខាតខ្ទេចមួយចំហៀងឡានតែម្ដង ស្របពេលដែល ហេតុការណ៍មួយនេះ បានកើតឡើង តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងជាមួយផ្លូវព្រះមុន្នីវង្ស ត្រង់ស្ដុបសេរីភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោងជាង១យប់ រំលងអធ្រាត។

យោងទៅតាមគណនេយ្យ ហ្វេសប៊ុករបស់ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះការVoteមួយ ដើម្បីស្រង់មតិមហាជនថាតើគួរតែលើកលែងទោសឲ្យបុរសដែលជាជនបង្ក ឬយ៉ាងណាខណៈពេលដែលគ្រឿងបន្លាសលើការខូចខាតប៉ះទង្គិចរថយន្តសេរ៊ីទំនើប Rolls-Royce របស់លោកឧកញ៉ាមានតម្លៃថ្លៃខ្លាំងរហូតទៅដល់ ១៤១៥០៤ដុល្លារ ឯណោះ ដែលថ្លៃទាំងនេះមិនទាន់គិតរួមបញ្ចូលនូវថ្លៃជួសជុលនៅឡើយនោះទេ៕

សូមចូលមើលរូបខាងក្រោម៖

បណ័្ណដែលបញ្ជាក់ពីតម្លៃគ្រឿងបន្លាស់រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
បណ័្ណដែលបញ្ជាក់ពីតម្លៃគ្រឿងបន្លាស់រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
ការស្រង់មតិមហាជន
ការស្រង់មតិមហាជន
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តបង្កហេតុ
រថយន្តបង្កហេតុ
រថយន្តបង្កហេតុ
រថយន្តបង្កហេតុ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T