អ្នកបង្កចេញមុខ លើកដៃសុំទោស! ក្រោយឃើញតម្លៃជួសជុលឡាន Roll-Royce លោកឧកញ៉ា ឌួង ឆាយ ដែលបើកប៉ះរាប់ម៉ឺនដុល្លារ (មានវីដេអូ)

//s5.kh1.co/0f/0f8bb2542b08f667ff8e86796229b844b7d0d8f8.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានឃើញតម្លៃជួសជុលឡាន Roll-Royce របស់លោក ឧកញ៉ា ដួង ឆាយ រួចមក បុរសជាជនបង្កបញ្ចេញវីដេអូសូមទោសភ្លាមៗ។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជានៅចាំរឿងរ៉ាងផ្ទុះយ៉ាងខ្លាំង កាលពីយប់ថ្ងៃទី ១៣ ខែ កុម្ភៈ កាលពីពេលថ្មីនេះ ដោយមានបុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន មិនគោរពភ្លើងស្ដុប ក៏ជ្រុលទៅបុកឡានម៉ាក Rolls-Royce តម្លៃរាប់លានរបស់លោកឧកញ៉ា ខ្ទេចមួយចំហៀងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងជាមួយផ្លូវព្រះមុន្នីវង្ស ត្រង់ស្ដុបសេរីភាព សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាវេលាម៉ោងជាង១យប់ រំលងអធ្រាត។ ខណៈពេលដែលមានរឿងប៉ះគ្នាជាមួយឡាន លោក ឧកញ៉ា ឌួង ឆាយ បុរសម្នាក់នោះ លោកក៏មិនបានបើកឡាន រត់គេចពីករណីនោះឡើយ ដោយលោកក៏បានចុះពីរថយន្តដើម្បីធ្វើការសុំទោស នៅនឹងមុខយ៉ាងដូច្នោះ។

មិនបានប៉ុន្មានផង កាលពីថ្មីៗនេះ លោក ឧកញ៉ា ឌួង ឆាយ លោកក៏បានបង្ហាញ នៅតម្លៃជួសជុសរថយន្តរបស់លោក ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ជាមួយតម្លៃជួសជុសរថយន្តម៉ាក Roll-Royce របស់លោក ឧកញ៉ា ឌួង ឆាយ ដោយថ្លៃជួសជុស ទិញគ្រឿងបន្លាស់អស់រហូតដល់ ១៤១,៥០៤​ ដុល្លារ។

ក្រោយពីឃើញតម្លៃជយសជុលរថយន្តបុរម្នាក់ដែលបានបើកឡានប៉ះជាមួយឡាន លោក ឧកញ៉ា ឌួង ឆាយ ក៏បានចេញមុខឡាយវីដែអូសូមទោសជាសាធារណៈ ថាខ្លួនគ្មានេះពិតជាគ្មានប្រាក់សម្រាប់សងឡើយ ថែមទាំងលើកដៃសំពះសុំទោស និងផ្ញើវីដេអូឲ្យលោកឧកញ៉ាបានឃើញ ព្រោះខ្លួនកំពុងតែជួបទុក្ខលំបាក ជាកូនអ្នកកសិករ រីឯឡានដែលខ្លួនជិះបានត្រឹមតែបង់រំលោះគេប៉ុណ្ណោះ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

លោកឧកញ៉ាឌួង ឆាយ
លោកឧកញ៉ាឌួង ឆាយ
បុរសបង្ករហេតុ
បុរសបង្ករហេតុ
រថយន្តបង្ករហេតុ
រថយន្តបង្ករហេតុ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
រថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
តារាងតម្លៃជួសជុលរថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
តារាងតម្លៃជួសជុលរថយន្តRolls-Royce​ របស់លោកឧកញ៉ា ឌួង ឆាយ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T