​អ្នកស្រាវជ្រាវ៖ រកឃើញផូស៊ីល​​សត្វកណ្តុរយក្ស ដែលមានទំហំប៉ុនខ្លួនមនុស្ស និងធ្លាប់រស់នៅលើផែនដីកាលពី​ ១​០ លានឆ្នាំមុន

//s5.kh1.co/32/3267bdc063e97bb7e4e9a28865dd3ebe8ed4a8c5.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

សត្វកណ្តុរ​យក្សដែលមានទំងន់រហូតដល់ជាង ៨១ គីឡូ​ក្រាម ធ្លាប់រស់នៅក្នុងព្រៃអាម៉ាហ្សូន​ប្រទេសប្រេស៊ីល កាលពី ១០លានឆ្នាំមុន​

បរទេស៖ ក្រុម​អ្នកស្រាវជ្រាវបានរកឃើញផូស៊ីល​របស់សត្វកណ្តុរយក្ស​​សម័យបុរេប្រវត្តិ​ ដែល​មានទំហំប៉ុនខ្លួនមនុស្ស និងធ្លាប់រស់នៅក្នុងតំបន់មួយនៃទ្វីបអាមេរិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​កណ្តុរយក្ស Neoepiblema acreensis មានធ្មេញរាងកោងធំៗពីរ​សំរាប់ធ្វើការប្រមាញ់
​កណ្តុរយក្ស Neoepiblema acreensis មានធ្មេញរាងកោងធំៗពីរ​សំរាប់ធ្វើការប្រមាញ់

យោងតាមរបាយការណ៍នៃសិក្សារបស់ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា​ Neoepiblema acreensis គឺប្រភេទសត្វកណ្តុរយក្ស ដែល​មានទម្ងន់ដល់ទៅជាង ៨១ គីឡូក្រាម ​និងមានធ្មេញ​កោងធំៗ​ពីរ ដែល​វាប្រើប្រាស់សំរាប់ខាំបំបែកគ្រាប់ធញ្ញជាតិ និងសំរាប់ធ្វើការប្រមាញ់​សត្វដ៏ទៃទៀតជាអាហារ។ ​

សត្វកណ្តុរយក្សមួយប្រភេទនេះ ធ្លាប់​រស់នៅក្នុង​ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលកាលពី ១០ លានឆ្នាំមុន
សត្វកណ្តុរយក្សមួយប្រភេទនេះ ធ្លាប់​រស់នៅក្នុង​ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលកាលពី ១០ លានឆ្នាំមុន

​ផូស៊ីលនៃលលាដ៍ក្បាលរបស់សត្វកណ្តុរយក្សទាំងពីរនេះដែរ ត្រូវបាន​រកឃើញដោយក្រុមអ្នកស្រាវជ្រាវ នៅក្នុងព្រៃអាម៉ាហ្សូនភាគខាងលិចប្រទេសប្រេស៊ីល​។ 

ផូស៊ីលនៃលលាដ៍ក្បាលកណ្តុរទាំងពីរត្រូវបានគេរកឃើញនៅក្នុងព្រៃអាម៉ាហ្សូន​ភាគខាងលិចប្រទេសប្រេស៊ីល​
ផូស៊ីលនៃលលាដ៍ក្បាលកណ្តុរទាំងពីរត្រូវបានគេរកឃើញនៅក្នុងព្រៃអាម៉ាហ្សូន​ភាគខាងលិចប្រទេសប្រេស៊ីល​

លោក Jose Ferreira ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាន​និយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអង់គ្លេស​ SWNS ថា ​សត្វកណ្តុរមួយប្រភេទនេះពិតជាមានទំហំធំខ្លាំងណាស់​ ប៉ុន្តែវាមិនសូវជាឆ្លាតប៉ុន្មាននោះទេ​​ ពីព្រោះវាមាន​ទំហំខួរក្បាលតូចខ្លាំងណាស់ ​ដែល​គិតជាទម្ងន់ប្រមាណ ១១៣ ក្រាមប៉ុណ្ណោះ។

Neoepiblema ជាកណ្តុរយក្សដែលមានខួរក្បាលតូចខ្លាំងណាស់ ប្រើប្រៀបធៀបជាមួយទំហំខ្លួនរបស់​វា
Neoepiblema ជាកណ្តុរយក្សដែលមានខួរក្បាលតូចខ្លាំងណាស់ ប្រើប្រៀបធៀបជាមួយទំហំខ្លួនរបស់​វា

លោក Jose Ferreira បាននិយាយ​ទៀតថា ពពួកសត្វកណ្តុរយក្សផុតពូជ ដែលធ្លាប់រស់នៅក្នុងទ្វីបអាមេរិកខាងជើងនេះ បានរីកធំធាត់ជាមួយនឹងទំហំ​ធំបំផុតគឺនៅ​កំឡុងយុគសម័យ Miocene (ពី 23-2,5 លានឆ្នាំមុន)៕

​សត្វកណ្តុរយក្ស acreensis រស់នៅលើវាលភក់ដែលមាននៅទីនោះ មុនពេល​កើតមានព្រៃ​អាម៉ាហ្សូន​
​សត្វកណ្តុរយក្ស acreensis រស់នៅលើវាលភក់ដែលមាននៅទីនោះ មុនពេល​កើតមានព្រៃ​អាម៉ាហ្សូន​
 Neoepiblema acreensis គីជាសត្វកណ្តុរយក្សដែល​មានប្រវែងជាង១ម៉ែត្រ
 Neoepiblema acreensis គីជាសត្វកណ្តុរយក្សដែល​មានប្រវែងជាង១ម៉ែត្រ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T