ភ្នំពេញ៖ មជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ realme ក្នុងប្រទេសកម្ពុជា នឹងចាប់បើកដំណើរការនៅផ្សារទំនើប Aeon1 ភ្នំពេញ។ realme គឺជាម៉ាកបចេ្ចកវិទ្យា ដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ៧ ទូទាំងពិភពលោក។ ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីន ដោយទទួលបាននូវចំណាត់ថ្នាក់លេខ៣ និងលេខ៤ នៅក្នុងទីផ្សារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជន ដែលចាប់បើកនៅផ្សារទំនើប Aeon ភ្នំពេញនេះ មិនត្រឹមតែបើកឡើងសម្រាប់ឱ្យសាកល្បងប្រើប្រាស់ និងដាក់លក់នោះទេ។ ក្នុងនាមជាម៉ាកបចេ្ចកវិទ្យា ដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផល loT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀក TWS ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។

ក្រុមការងារ realme បានប្រាប់ឱ្យដឹងថា៖
“ចាប់តាំងពី realme បានចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គមបានសួរថា តើនៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់ និងទិញទូរស័ព្ទ realme បាន? ហើយដើម្បីដោះស្រាយនូវចម្ងល់ និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់ realme ក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា”។

ក្រៅពីនេះទៅទៀត មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ថែមទាំងមានសេវាកម្មក្រោយពេលទិញដែលធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។ ជាមួយគ្នានេះដែរ ក្រៅពីបទពិសោធន៍នៃផលិតផលមានគុណភាពល្អដែលបានផ្តល់ឱ្យអតិថិជន realme សង្ឃឹមថានឹងអាចនាំមកនូវសេវាកម្មក្រោយពេលទិញដែលអាចដោះស្រាយនូវរាល់បញ្ហាអ្នកទាំងអស់គ្នា។

ក្រោយពេល realme បានចូលមកដល់ប្រទេសកម្ពុជា realme បានមានសកម្មភាពជាច្រើន ដោយត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ក៏បានដាក់បើកដំណើរការជាផ្លូវការ បើប្រៀបនឹងម៉ាកទូរសព្ទ័ដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពជា realme គឺជាម៉ាកបចេ្ចកវិទ្យាដែលបានដាក់បើកមជ្ឈមណ្ឌលសេវាកម្មអតិថិជនលឿនជាងគេ។ នេះបង្ហាញឱ្យឃើញថា realme បានមានចិត្តមោះមុតក្នុងការរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។ សូមទន្ទឹមរង់ចាំទាំងអស់គ្នាថា នឹងមានអ្វីកើតឡើងបន្តទៀតជាមូយ realme។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ដាក់បើកដំណើរការចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង ០៩យប់ និងចាប់ដំណើរការផ្លូវការពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ៕

