មន្ទីរពិសោធន៍របស់ចិនបដិសេធការចោទប្រកាន់ ដែលថា​ខ្លួន​ជាប្រភព​នាំរាតត្បាតវីរុស COVID-19

//s5.kh1.co/90/90cf27017f1bbecda25b5fc77359c0ebaaa064eb.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មន្ទីរពិសោធន៍បានចេញសេចក្តីថ្លែងការណ៍ថា ការចោទប្រកាន់ដែលថា ស្ត្រីនៅវិទ្យាស្ថាននេះគឺជា “ អ្នកជំងឺដំបូងអង្អស់” គឺជារឿងមិនពិត

អាជ្ញាធរបានអះអាងថាប្រភពចម្លងជំងឺCovid-19 ដែលសមហេតុផលបំផុតនោះគឺជា ទីផ្សារដែលលក់សត្វព្រៃ និងសត្វរស់មួយកន្លែងដែលស្ថិតនៅទីក្រុងវូហាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយវិទ្យាស្ថានស្រាវជ្រាវ​មេរោគរបស់ចិន​ដែលមានទីតាំងនៅជិត​តំបន់ដែលមានការផ្ទុះឡើងនៃវីរុសថ្មី COVID-19 នេះបានបដិសេធនឹងពាក្យចរចាមអារាម​ដែលថា អ្នកជំងឺម្នាក់ដែលខ្លួនបានគេធ្វើរោគវិនិច្ឆ័យជំងឺ នោះគឺបង្កឡើង​ដោយ​​វីរុសកូរូណាហើយបានដាក់ការសង្ស័យថាវិទ្យាស្ថានមួយនេះជាប្រភពនៃវីរុសរាតត្បាតតែម្តង។

https://s5.kh1.co/__image/w=500,h=300,q=100/80/801980595db6c4372aaf5e995fdea2c09ab7af82.jpg

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យវិទ្យាស្ថាន The Wuhan Institute of Virology បានបដិសេធថា​បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកទាំងអស់របស់ខ្លួនគឺ "អ្នកជំងឺដំបូងគេអង្អស់” នៃការផ្ទុះឡើងវីរុសថ្មី COVID-19។

វិទ្យាស្ថាននេះបញ្ជាក់ទៀតថា៖ «ថ្មីៗនេះមានព័ត៌មានក្លែងក្លាយដែលជាពាក្យចរចាមអារាមអំពី ហួងយ៉ាងលីង (Huang Yanling) ដែលជានិស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានរបស់ពួកយើង​ដោយអះអាងថា​នាងមានផ្ទុក​នូវឆ្លងវីរុសនេះដំបូងគេបង្អស់។​ តែវាមិនមែនជាព័ត៌មានពិតឡើយ។»

បន្ទាប់ពីការពិសោធន៍យ៉ាងម៉ត់ចត់ ព័ត៌មានទាំងនេះមិនមែនជាការពិតនោះទេ។

ជាការកត់សម្គាល់ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១៧៧៥នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៧​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកុម្ភៈ នេះ ដោយ​ខេត្ត Hubei មាន​អ្នកស្លាប់​១០០​នាក់​បន្ថែមទៀត​។ រីឯករណី​៥ទៀត មាននៅខេត្ត Tianjin ​ និងហេណាន។

សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នកស្លាប់​១៧៧២​នាក់​ស្ថិត​ក្នុងប្រទេស​ចិន ដោយ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន ខេត្ត Hubei ហើយ​តំបន់​រដ្ឋបាល​ពិសេស​ចិន គឺ​តៃវ៉ាន់ និង​ហុងកុង ក៏មាន​១​ករណី​រៀងៗ​ខ្លួន​ផងដែរ​។ ក្រៅពី​ចិន អ្នកស្លាប់​៣​នាក់​ទៀត​មាននៅ​បារាំង ជប៉ុន និង​ហ្វីលីពីន​៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T