ម៉ាឡេស៊ីថា ការពិនិត្យជាលើកទី២ ស្ត្រីអាមេរិក​ដែលចេញ​ពី​កម្ពុជា​​នៅតែ​មានផ្ទុក​រីរុសកូរ៉ូណា

//s5.kh1.co/c7/c7c1c17a190f134547c844cf0a7da1d99da01dc0.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ស្រី្តវ័យ៨៣ឆ្នាំ ជនជាតិអាមេរិក

អ្នកដំណើរ​ និងបុគ្គលិកនាវាមិនត្រូវបានអនុញ្ញាតឲ្យចេញពីនាវាកម្សាន្តអន្តរជាតិ ​MS Westerdam ដែល​ចត​នៅ​ក្រុង​ព្រះសីហនុនោះ​ទេនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រោយ​មាន​ព័ត៌មាន​ថា​ អ្នក​ដំណើរ​ជនជាតិ​អាមេរិកកាំង​ម្នាក់បាន​ផ្ទុក​វីរុសកូរ៉ូណា ដោយ​ត្រូវបាន​រក​ឃើញ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាឡេស៊ីបានការពារនីតិវិធីនៃការធ្វើតេស្តរបស់ខ្លួនសម្រាប់ Covid-19 ដោយបានអះអាងថា“ កម្រិតលំដាប់ពិភពលោក” ចំពេលមានការផ្តល់យោបល់នៃការធ្វើតេស្តករណីស្ត្រីជនជាតិអាមេរិកអាយុ ៨៣ ឆ្នាំម្នាក់ត្រូវបានរកឃើញថាមានភាពវិជ្ជមានកាលពីម្សិលមិញ។

ឧបនាយករដ្ឋមន្ត្រីលោកវេជ្ជបណ្ឌិត Wan Azizah Wan Ismail មានប្រសាសន៍ថាការសាកល្បង Covid-19 ត្រូវបានធ្វើម្តងទៀតសម្រាប់ស្ត្រីអាមេរិកនិងប្តីរបស់គាត់កាលពីយប់មិញហើយផ្តល់លទ្ធផលដូចគ្នា - វិជ្ជមានសម្រាប់ភរិយានិងអវិជ្ជមានសម្រាប់ស្វាមី។  - រូបភាព The Insight របស់ម៉ាឡេស៊ីដោយ Kamal Ariffin ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២០ ។
ឧបនាយករដ្ឋមន្ត្រីលោកវេជ្ជបណ្ឌិត Wan Azizah Wan Ismail មានប្រសាសន៍ថាការសាកល្បង Covid-19 ត្រូវបានធ្វើម្តងទៀតសម្រាប់ស្ត្រីអាមេរិកនិងប្តីរបស់គាត់កាលពីយប់មិញហើយផ្តល់លទ្ធផលដូចគ្នា - វិជ្ជមានសម្រាប់ភរិយានិងអវិជ្ជមានសម្រាប់ស្វាមី។ - រូបភាព The Insight របស់ម៉ាឡេស៊ីដោយ Kamal Ariffin ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២០ ។

លោកឧបនាយករដ្ឋមន្រ្តី Dr Wan Azizah Wan Ismail បាននិយាយថាស្ត្រីរូបនេះត្រូវបានគេ​បញ្ជាក់ថាបាន​ធ្វើតេស្តវិជ្ជមានពីរដង។

លោក​បាន​ថ្លែង​ថា៖ «ការ​ធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ Covid-19 ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ “Institute for Medical Research” ហើយ​ស្ត្រី​ ជនជាតិ​អាមេរិកម្នាក់នោះត្រូវបានរកឃើញថា មាន​ផ្ទុក​មេរោគ​នេះ នៅ​ថ្ងៃទី១៥ ខែកុម្ភៈ​» ហើយលើកទីនៅថ្ងៃទី១៦ ខែកម្ភៈ។

លទ្ធផលតេស្តលើកទី២ នៅតែវិជ្ជមានសម្រាប់ការពិនិត្យ។

សារព័ត៌មាន​ក្នុងស្រុក​របស់​ម៉ាឡេស៊ី​ដដែល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាមេរិកាំង​រូបនេះកំពុង​ទទួល​ការ​ព្យាបាល​នៅមន្ទីរពេទ្យ Sungai Buloh ក្នុងប្រទេស​ម៉ាឡេស៊ី។ រីឯ​ស្វាមី​របស់​ស្ត្រី​អាមេរិកាំង​រូបនេះត្រូវបាន​រាយការណ៍​ថា មិន​មាន​ផ្ទុក​មេរោគ កូរ៉ូណា​វីរុសទេ ប៉ុន្តែកំពុង​ត្រូវបាន​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​តាមដាន​ស្ថានភាព​សុខភាព។

https://s5.kh1.co/__image/w=650,h=650,q=100/cf/cfaba8148388842ebbb6deef8c2ebeb2abe569b7.png

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ថា​តើ​ក្រុមហ៊ុន​ Holland America Lane ដែល​គ្រប់គ្រងនាវា​នេះ បាន​លុបចោល​ជើង​យន្ត​ហោះសម្រាប់​ថ្ងៃ​នេះ ឬ​យ៉ាងណានោះ។

បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុនដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អ្នក​ធ្វើ​ដំណើរ​ប្រមាណ ​២៣៦នាក់ និង​បុគ្គលិក​នាវា​ ៧៤៧នាក់​ទៀតកំពុងស្ថិត​នៅ​លើ​វានានេះ។

គួរបញ្ជាក់ថាកន្លងទៅ ក្រុមហ៊ុន និង​ក្រសួងសុខាភិបាល​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​តេស្ត​ម្តង​ទៀត ដើម្បី​បញ្ជាក់។

នាវា​ដែលកំពុងស្ថិតនៅកម្ពជានេះ មានអ្នកទេសចរណ៍សរុបចំនួន ១៤៥៥នាក់ និង​បុគ្គលិកនាវាចំនួន​៨០២នាក់៕

Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T