អបអរ! ទារិកាអាយុ៩ខែម្នាក់ បានជាសះស្បើយពីវីរុសកូរ៉ូណា COVID-19 ដោយជោគជ័យ

//s5.kh1.co/79/792565b93b8f64a2510e3d5094327b59f1bc23c9.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទីបំផុតទារិកាអាយុ៩ខែបានជាសះស្បើយពីវីរុសកូរ៉ូណា COVID-19 ហើយ

ចិន៖ ទារិកាអាយុ៩ខែម្នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា COVID-19 ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីព្យាបាលជាសះស្បើយដោយជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មាន Shanghaiist បានឲ្យដឹងថា ទារិកានេះ បានឆ្លងវីរុសកូរ៉ូណា COVID-19 តាំងពីចុងខែមករាមកម្ល៉េះ ក្រោយពីធ្វើដំណើរពីទីក្រុងវូហាន មកកាន់ទីក្រុងប៉េកាំងជាមួយឪពុកម្ដាយ។ ហើយឪពុកម្ដាយរបស់គេ ក៏ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសនេះដែរ។

យ៉ាងណាមិញ ទាំងឪពុកម្ដាយនិងទារិកា បានជាសះស្បើយ១០០ភាគរយវិញហើយ។ ហើយពេលនេះដែរ ពួកគេទាំងបីនាក់ត្រូវបានបញ្ជូនឲ្យទៅស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងដាច់ដោយឡែក ដើម្បីតាមដានអាការបន្ថែម៕

សូមទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពចេញពីមន្ទីរពេទ្យ
ទិដ្ឋភាពចេញពីមន្ទីរពេទ្យ
ទិដ្ឋភាពចេញពីមន្ទីរពេទ្យ
ទិដ្ឋភាពចេញពីមន្ទីរពេទ្យ
ទិដ្ឋភាពចេញពីមន្ទីរពេទ្យ
ទិដ្ឋភាពចេញពីមន្ទីរពេទ្យ
ម្ដាយកំពុងពរកូនស្រីផ្ដល់បទសម្ភាស៍
ម្ដាយកំពុងពរកូនស្រីផ្ដល់បទសម្ភាស៍
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T