គ្រប់យ៉ាង ហាក់នៅស្រស់ៗ!​ តែCOVID-19 សម្លាប់ប្រជាជន​អស់ជាង១៦០០នាក់ និងឆ្លងជិត ៧ម៉ឺននាក់ (វីដេអូ)

//s5.kh1.co/dd/ddae14daa9e96fd1c30e4056da50e52c9a47938d.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសចិនដោយសារវីរុស​ឆ្លង បានកើនលើស​ ១៦០០ នាក់ ដោយចំនួននៃការឆ្លងបានបញ្ជាក់ថាមានជិត ៦ម៉ឺន៩ ពាន់នាក់។ វីរុសនេះកំពុងតែរាលដាលពាស​ពេញប្រទេសចិនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសជប៉ុនបានបញ្ជាក់ថាមានចំនួនជិត ៣៤០ ករណី ហើយនៅអឺរ៉ុបមានមនុស្សស្លាប់ដំបូង​ត្រូវបានគេរាយការណ៍​ផងដែរ។ វីរុសឆ្លង វីរុសដ៏សាហាវកំពុងរីករាលដាលនៅក្នុងប្រទេសចិន និងបណ្តាប្រទេសដទៃទៀតនៅទូ​ទាំង​ពិភពលោក។

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយនៅព្រឹកថ្ងៃអាទិត្យនេះថាចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃសៅរ៍​ពាក់កណ្តាលអធ្រាត្រមានចំនួន ១,៦៦៥ នាក់​ នៅក្នុងប្រទេសចិនដោយមានករណី​ដែលត្រូវបានបញ្ជាក់ថា​មាន​ចំនួន៦៨,៥០០ នាក់។

Coronavirus outbreak 
Coronavirus outbreak 

ចំណែកនៅប្រទេសជប៉ុនយ៉ាងហោចណាស់មានមនុស្ស ២៨៥ នាក់បានធ្វើតេស្ត៍រកឃើញវីរុសនេះពី នាវាកម្សាន្ត Diamond Princess ដែលត្រូវបានគេទុកចោលចាប់តាំងពីបានទៅដល់ទីក្រុង​យូកូហាម៉ា​កាលពីថ្ងៃទី ៣ ខែកុម្ភៈ។ តួលេខចុងក្រោយនាំចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសជប៉ុនដល់ ៣៣៨ នាក់ ដែលជាចំនួនខ្ពស់បំផុតក្រៅពីចិន។

រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងត្រៀមជម្លៀសជនជាតិអាមេរិកចំនួន ៣៨០ នាក់ដែលបានជាប់នៅលើ នាវាទេសចរណ៍ផងដែរ​ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិនិត្យមើលថាតើត្រូវជម្លៀសជនជាតិកូរ៉េចំនួន ១៤ នាក់​នៅលើនាវានោះចេញឬយ៉ាងណា។ 

យ៉ាងណាជនជាតិកូរ៉េ ១៤ នាក់នៅលើយន្តហោះត្រូវបានបញ្ជាក់ថាពុំមានវីរុសនេះទេ។  ទន្ទឹមនឹងនេះដែរ នៅទ្វីបអឺរ៉ុប ប្រទេសបារាំងបានបញ្ជាក់ពីការស្លាប់ដំបូងរបស់ខ្លួន​ដោយសារវីរុស​នេះ។ ​អាជ្ញាធរបារាំងបាននិយាយនៅថ្ងៃសៅរ៍នេះថា អ្នកទេសចរជនជាតិចិនអាយុ ៨០ ឆ្នាំម្នាក់​នៅឯមន្ទីរពេទ្យមួយ​នៅ​ទីក្រុងប៉ារីស​​បានស្លាប់ដោយសារករណីវីរុសសួតខាងលើ។​

នេះគឺជាការស្លាប់ដែលត្រូវបានគេស្គាល់ជាលើកដំបូងពីវីរុសនៅអឺរ៉ុប។ អាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងវីរុស​នេះជាលើកដំបូង បន្ទាប់ពីមនុស្សម្នាក់នៅអេហ្ស៊ីប​បានធ្វើតេស្ត៍វិជ្ជមាន​សម្រាប់ជំងឺនេះ។​

អ្នកឆ្លងជំងឺនេះគឺជាជនបរទេស​ដែលបុគ្គលិកពេទ្យដាក់ឱ្យនៅដោយឡែកនៅមន្ទីរពេទ្យ​ ហើយឥឡូវត្រូវបាន​គេដឹងថាស្ថិត​ក្នុងស្ថានភាពមានធម្មតា។ ​

ទន្ទឹមនឹងនេះដែរបច្ចុប្បន្នមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៧២ ករណីនៅប្រទេសសិង្ហបុរីដោយមានករណីថ្មីចំនួន ៥ ទៀតត្រូវបានបញ្ជាក់កាលពីថ្ងៃសៅរ៍។

សូមទស្សនាវីដេអូខាងក្រោម៖

Coronavirus outbreak 
Coronavirus outbreak 
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T