អុញ! យកមកចិញ្ចឹមដំបូងតែមួយក្បាលទេ តែនៅយូរៗទៅ កើនកូនកើនចៅរាប់រយក្បាលពេញផ្ទះ

//s5.kh1.co/30/30ae661ee00dc55a0942e63d27d47a8cbaa32d81.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីម្នាក់មានឆ្មារហូតដល់ទៅ១៣០ក្បាលនៅក្នុងអាផាតមិន

រុស្ស៊ី៖ ស្ត្រីវ័យកណ្ដាលម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ជាអ្នកស្រលាញ់សត្វ រស់នៅក្នុងទីក្រុង Moscow បានយកឆ្មាពោះធំអនាថាមួយក្បាលមកចិញ្ចឹមកាលពីបួនឆ្នាំមុន ហើយឥឡូវនេះកើនកូនចៅរហូតដល់ទៅ១៣០ក្បាលឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែមានក្លិនស្អុយឆ្អេះឆ្អាបសាយភាយ និងសំឡេងរំខានចេញពីអាផាតមិនដ៏តូចចង្អៀតរបស់គាត់ ធ្វើឲ្យអ្នកជិតខាងទ្រាំមិនបាន ក៏រាយការណ៍ទៅកាន់ក្រុមសុខុមាលភាពសត្វ។ ហើយនៅពេលដែលក្រុមការងារ ចុះទៅដល់ទីតាំងផ្ទាល់ ឆ្មាទាំង១៣០ក្បាលមានសភាពគួរឲ្យខ្លាចយ៉ាងខ្លាំង និងមិនមានចំណីស៊ីគ្រប់គ្រាន់ឡើយ។ 

យ៉ាងណាមិញ ឆ្មាចំនួន៥០ក្បាល ត្រូវបានបញ្ជូនឲ្យទៅរស់នៅកន្លែងថ្មី បន្ទាប់ពីប្រកាសស្វែងរកអ្នកស្រលាញ់សត្វនៅលើបណ្ដាញសង្គមរួចមក។ ចំណែកឯឆ្មា៨០ក្បាលទៀត ស្ថិតនៅក្រោមការមើលថែរបស់ម្ចាស់វាដដែល ខណៈក្រុមអ្នកការពារសត្វកំពុងស្វែងរកកន្លែងនៅថ្មី និងរៃអង្គាសប្រាក់ទុកសម្រាប់ទិញចំណីឲ្យពួកវា៕

សូមទស្សនារូបភាពខាងក្រោម៖

ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ក្រុមអ្នកការពារសត្វ
ក្រុមអ្នកការពារសត្វ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T