គេល្អណាស់! ផ្លាស់ទៅមិនទាន់បានក្ដៅសាច់ផង ធារី ចន្ថាប៊ីន ជួយ Perak ឲ្យឈ្នះពានមួយនៅម៉ាឡេស៊ី (មានវីដេអូ)

//s5.kh1.co/08/08dbad58643951e196d81e9812b40cb804c8a74b.jpg
កីទ្បា

 ១៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធារី ជួយក្លិប Perak FA ឈ្នះពានមុនបើកករដូវកាល Unity Shield 2020 ក្រោយផ្ដួល Kedah ក្នុងលទ្ធផល ៣ទល់នឹង១

ម៉ាឡេស៊ី៖ ក្លិបបាល់ទាត់ Perak FA បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Malaysia Unity Shield 2020 ក្រោយប្រកួតឈ្នះ Kedah FA ក្នុងលទ្ធផល ៣ទល់នឹង១ នៅកីឡដ្ឋាន Perak កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Perak FA ឈ្នះពានរង្វាន់ Unity Shield 2020
Perak FA ឈ្នះពានរង្វាន់ Unity Shield 2020

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ ១៧,៥00នាក់ Perak ជាអ្នកបើកការនាំមុខមុន ២-០ នៅក្នុងវគ្គទី១។ ចូលដល់វគ្គទី២ នាទីទី៧៨ Kedah បានតាមពីក្រោយ១គ្រាប់វិញ ប៉ុន្តែត្រូវ Perak បន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៧ និងបញ្ចប់ការប្រកួត៩០នាទីដោយលទ្ធផល ៣ទល់នឹង១។

ការប្រកួតរវាង Perak និង Kedah
ការប្រកួតរវាង Perak និង Kedah
ការប្រកួតរវាង Perak និង Kedah
ការប្រកួតរវាង Perak និង Kedah

នៅក្នុងការប្រកួតនោះ គេសង្កេតឃើញកីឡាករកម្ពុជា ធារី ចន្ថាប៊ីន ក៏បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងឲ្យ Perak FA ក្រោយផ្លាស់ទៅចូលរួមបាន១៨ថ្ងៃ ប៉ុន្តែមុនបញ្ចប់ការប្រកួត១០នាទី ពោលគឺនៅនាទីទី៨០ ខ្សែបម្រើខ្មែរ-បារាំង ត្រូវបានផ្លាស់ប្ដូរចេញ។

កីឡាករ ធារី ចន្ថាប៊ីន (លេខ៩៣)
កីឡាករ ធារី ចន្ថាប៊ីន (លេខ៩៣)

គួរបញ្ជាក់ឡើងវិញដែរថា ធារី ចន្ថាប៊ីន បានចាកចេញពីក្លិប Sukhothai FC ដែលលេងនៅលីគកំពូលថៃ មកចូលរួមជាមួយ Perak FA នៅលីគកំពូលម៉ាឡេស៊ី កាលពីចុងខែមករាកន្លងទៅ៕

ចង់ឃើញថា ធារី ជួយឲ្យ Perak ឈ្នះពាន Unity Shield 2020 យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T