សូម្បីតែកូនក្មេងក៏មិនលើកលែង! កូនស្រីរបស់ Janie ត្រូវរិះគន់ លើរឿងនេះ

//s5.kh1.co/5f/5f3545f9b82ec1a39e7ac38dcad8219df823d1fe.jpg
តារា & កម្សាន្ដ

 ១៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បណ្ដាលឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនស្រីរបស់ Janie ដោយមាន បណ្ដាញសង្គម Twitter មួយ បានសរសេររិះគន់ទៅលើកូនស្រីរបស់ Janie ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស ចំពោះ មុខមាត់ និងស្បែក របស់ក្មេងតូចមួយនេះ

ថៃ៖ ដូចដែលគ្រប់គ្នាបានដឹងមកហើយ ពីតារាសម្ដែងស្រីដ៏ល្បីប្រចាំប្រទេសថៃ Janie Tienphosuwan ដោយរៀបការរួចមិនបានប៉ុន្មាន នាងក៏មានកូនស្រីដំបូងដ៏គួរឲ្យស្រលាញ់ ដែលមានឈ្មោះថា Nola ដែលមកទល់នឹងពេលនេះ កូនស្រីរបស់នាងទើបតែអាយុ ២ ខែជាង តែប៉ុណ្ណោះ លើសពីនេះទៅទៀត អ្នកម្ដាយរូបនេះ ក៏តែងតែបង្ហោះរូបភាពកូនស្រីសំណព្វរបស់ខ្លួន នៅក្នុងបណ្ដាញសង្គម ជាច្រើនរូប ដើម្បីបង្អួតទៅដល់ទស្សនិកជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានឃើញពីភាពគួរឲ្យស្រលាញ់របស់ក្មេងតូចមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក៏មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បណ្ដាលឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកូនស្រីរបស់ Janie ដោយកាលពីពេលថ្មីៗនេះ មានបណ្ដាញសង្គម Twitter មួយ បានសរសេរអត្ថាធិប្បាយរិះគន់ទៅលើកូនស្រីរបស់ Janie ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់កូនស្រីរបស់នាង ជាពិសេស ចំពោះ មុខ និងស្បែក របស់ កូនស្រីនាងតែម្ដង។

នៅក្នុងហេតុការណ៍មួយនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ Janie ជាច្រើនមានភាពមិនពេញចិត្ត និងបានយល់ឃើញដូចៗគ្នាថា Nola គឺជាក្មេងស្រីតូចម្នាក់ ប្រៀបដូចជាក្រណាត់ស ដែលមិនដឹងអ្វីទាំងអស់ ហេតុអ្វីបានជាមនុស្សដែលបានរិះគន់អស់ទាំងនេះ កាចសាហាវម៉្លេះ?  លើសពីនេះទៅទៀត អ្នកគាំទ្រទាំងនោះ ក៏ជឿជាក់ថា កុមារគ្រប់រូបតែងតែមានភាពគួរឱ្យស្រលាញ់រៀងៗខ្លួន ហើយទោះជាយ៉ាងណា ឪពុកម្តាយរបស់ពួកគេទាំងអស់គ្នា ក៏ស្រលាញ់កូនៗ របស់ពួកគេដែរ។

មិនយូរប៉ុន្មាន ក្រោយពីមាន មតិគាំទ្រ និងលើកទឹកចិត្តពីហ្វេនៗរបស់ Janie ហើយ គណនី Twitter ដែលបានរិះគន់កូនស្រីរបស់នាង ក៏បានបាត់ពីបណ្ដាញសង្គមដូចគ្នា៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Janie
Janie
Janie
Janie
Janie
Janie
Janie និង ស្វាមី
Janie និង ស្វាមី
Janie និង ស្វាមី
Janie និង ស្វាមី
Janie និង គ្រួសារ
Janie និង គ្រួសារ
កូនស្រីរបស់ Janie
កូនស្រីរបស់ Janie
កូនស្រីរបស់ Janie
កូនស្រីរបស់ Janie
កូនស្រីរបស់ Janie
កូនស្រីរបស់ Janie
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T