គួរឲ្យព្រួយបារម្ភណាស់! សកម្មភាពរបស់មនុស្ស បានបំពុល ទៅដល់កំពូលជួរភ្នំហិមាល័យ ដែលជាតំបន់ មានភ្នំខ្ពស់ៗជាងគេ លើពិភពលោក

//s5.kh1.co/70/70eed69dcfe89df187103469dadd518a0c112b8d.jpg
បច្ចេកវិទ្យា

 ១៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បរិយាកាសត្រូវបានបំពុល ដោយសារសកម្មភាពផ្សេងៗ របស់មនុស្ស ហើយការប៉ះពាល់ទាំងនេះ បានជះឥទ្ធិពល ទៅដល់បរិស្ថានជុំវិញ។

អាមេរិក៖ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការបំពុលចេញពីបដិវត្តឧស្សាហកម្ម បានធ្វើដំណើរចម្ងាយ ៩,៦៥៦គីឡូម៉ែត្រ ពីទីក្រុងឡុងដ៍ទៅកាន់ជួរភ្នំហិមាល័យ។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាគំរូទឹកកកមួយ ដែលត្រូវបានគេ យកចេញពីផ្ទាំងទឹកកក នៅលើកំពូលភ្នំមួយដ៏ខ្ពស់។ ទីតាំងនោះគឺជាភ្នំ Shishapangma ដែលមានកម្ពស់ ៧.១៩គីឡូម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលអ្នកស្រាវជ្រាវ បានវិភាគនិងចុះកាលបរិច្ឆេទលើទឹកកក ពួកគេបានរកឃើញនូវលោហធាតុពុលកម្រិតខ្ពស់ ដែលជាប់ទាក់ទងនឹងការដុតធ្យូងថ្ម។ ពួកគេបានរកឃើញថា ការបំពុលនេះបានចាប់ផ្ដើម នៅទសវត្សឆ្នាំ១៧៨០ អំឡុងបដិវត្តឧស្សាហកម្ម។ ផេះដែលកើតមានតាមការបំពុលនេះ ទំនងចេញពីរោងចក្រនានា ក្នុងទីក្រុងឡុងដ៍ ឬការប៉ះពាល់កើតចេញពីភ្លើងឆេះព្រៃ ដែលកសិករបានដុត ដើម្បីយកដី ធ្វើជាកន្លែងរស់នៅ។

ភ្នំ Shishapangma ដែលស្ថិតក្នុងជួរភ្នំហិមាល័យ
ភ្នំ Shishapangma ដែលស្ថិតក្នុងជួរភ្នំហិមាល័យ

មានសំណួរមួយបានចោទសួរថា តើផេះទាំងនេះ អាចមកដល់តំបន់ផ្ទាំងទឹកកក បានដោយរបៀបណា? លោក Paolo Gabrielli ដែលជាអ្នកនិពន្ធនៃការសិក្សា និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Ohio State University បានគិតថា ផេះបានសាយភាយពេញបរិយាកាស។ ខ្យល់ដែលបានធ្វើដំណើរពេញពិភពលោក ពីខាងកើតទៅខាងលិច បានបក់បោកគ្រប់ទិសទី ទៅតំបន់ជួរភ្នំហិមាល័យ។ ដានលោហធាតុចេញពីផេះ បានបំពុលព្រិលទឹកកក ដែលបន្ទាប់មក វាក៏បានធ្លាក់លើភ្នំទាំងនោះ។

ចាប់តាំងពីឆ្នាំ១៩៥៣មក មិនមានមនុស្សបានឡើងទៅដល់ កំពូលភ្នំមួយចំនួន ក្នុងតំបន់នោះទេ។ ពីព្រោះភ្នំទឹកកកមានកម្ពស់ខ្ពស់ ការបំពុលទំនងអាចកើតមាន ដោយសារបរិយាកាស ជាជាងតំបន់ទាបៗ នៅក្បែរនោះ។

លោក Paolo Gabrielli
លោក Paolo Gabrielli

ស្នូលទឹកកកដែលត្រូវបានវិភាគ នៅក្នុងការសិក្សាមួយនេះ ត្រូវបានប្រមូលដោយក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម ក្នុងឆ្នាំ១៩៩៧ ហើយត្រូវបានរក្សាទុក នៅក្នុងម៉ាស៊ីនមួយ នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Byrd Polar Research Center នៃសាកលវិទ្យាល័យ Ohio State University។

វាជាប្រធានបទនៃការពិសោធន៍ជាច្រើន ចាប់តាំងពីពេលនោះមក ដោយសារបច្ចេកវិទ្យាមានភាពរីកចម្រើន ហើយវាបានអនុញ្ញាត ឲ្យមានការវិភាគស្មុគស្មាញ កាន់តែខ្លាំងឡើង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T