ឃើញភ្លើងឆេះផ្ទះ ក្មេងខ្លះរវល់យំ! តែក្មេងអាយុ ៥ ឆ្នាំនេះ​នាំប្អូន​ស្រីលោតតាមបង្អួច ហើយឆ្លៀតរកគេឲ្យជួយអ្នកផ្ទះ

//s5.kh1.co/f2/f2ae09fd2b8b9862a795dd9cce51c7642df22821.jpg
សង្គម

 ១៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្មេងម្នាក់នេះ​អាយុ ប្រាំ ឆ្នាំទេតែ...

ក្រុមពន្លត់អគ្គីភ័យបាននិយាយថាក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់នៅGeorgia ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង​ដោយសារបានជួយសង្គ្រោះក្រុមគ្រួសាររបស់គេទាំងមូលពីអគ្គិភ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមពន្លត់អគ្គីភ័យស្រុកBartow បាននិយាយនៅលើហ្វេសប៊ុកថា៖ “ ពេលភ្ញាក់ពីគេងអណ្តាត​ភ្លើង​កំពុងតែឆាបឆេះ​ក្នុងបន្ទប់គេងរបស់គាត់”។

ហើយចំណុចពិបាកនោះគឺ ផ្តះមានទីតាំងស្ថិតនៅច្រកចេញចូលតែមួយគត់ សូម្បីបង្អួចក៏មានតែមួយដែរ។បន្ទាប់មកគាត់បាននាំប្អូនស្រីអាយុ ២ ឆ្នាំហើយ និងឆ្កែរត់ចេញតាមបង្អួច។

https://s5.kh1.co/__image/w=300,h=534,q=100/69/699639049bb60c560f0e4d6768860ae29a970ddd.jpg

បន្ថែមពីនោះ គាត់បានបើកទ្វារនៅជាប់គ្នាដែរ​ដើម្បីដាស់ពូរបស់គាត់ឲ្យជួយ ​ហើយបន្ទាប់មកបានប្រាប់​ដល់​សមាជិកគ្រួសារ ៦ នាក់ផ្សេងទៀត។

កុមារNoah បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក WSB-TV ថា៖ "ខ្ញុំបានលើក Lily ឡើងលើបង្អួចជាមួយនឹងឆ្កែហើយចេញទៅក្រៅ" ។ គ្រប់គ្នាបានរស់រានមានជីវិតហើយបានទទួល​ការព្យាបាល ដោយសារការស្រូបផ្សែងច្រើន និងរលាកតិចតួច។

ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានជួបប្រទះកុមារដែលរាយការណ៍រឿងភ្លើយឆេះមកច្រើនដែរ។ តែមិនដែលឃើញក្មេង៥ឆ្នាំណា ដែលក្លាហាន មិនតក់ស្លុតនឹងជួយសង្គ្រោះប្អូន និងគ្រួសារ​ដោយស្មារតីខ្ពស់ដូច្នេះ​សោះ។

លោកបន្ថែមថា​ ខ្លួនសឹងមិនជឿថា កុមារម្នាក់នេះ ហា៊នលោតតាមបង្អួចដោយមិនបារម្ភខ្លាចស្លាប់ទាល់តែសោះ ព្រោះកុមារអាយុប៉ុណ្ណឹងមិនមែនសុទ្ធរឹងមាំបែបនេះឡើយ ដូចនេះលោកថា ក្មេងនេះសក្តិ​សមនឹងទទួល​បានការ​សរសើរយ៉ាងពេញទំហឹង៕

https://s5.kh1.co/__image/w=650,h=366,q=100/52/52b50c49edbcc636eef90197b12c9e968e249a03.jpg
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T