តោះ! មកស្គាល់បុរសម្នាក់ ដែលជាដើមចមធ្វើឲ្យ Man City ទឹកភ្នែក មិនបានលេង UCL ២ឆ្នាំ

//s5.kh1.co/9b/9b537969e006665746681b72cf23afa1351eb870.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Hacker សញ្ជាតិព័រទុយហ្កាល់លោក Rui Pinto ជាដើមចមដែល Man City ត្រូវបាន UEFA ពិន័យ

អង់គ្លេស៖ ក្លិបបាល់ទាត់​ Manchester City ត្រូវបានសមាគមបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA សម្រេចព្យួរឈ្មោះ មិនឲ្យចូលប្រកួតក្នុងព្រឹត្តការណ៍បាល់ទាត់ទ្វីបអឺរ៉ុបសំខាន់ៗចំនួន២ឆ្នាំ ដោយសារត្រូវបានរកឃើញថាល្មើសនឹងច្បាប់​ Financial Fair Play។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដើមហេតុនៃករណីខាងលើ ត្រូវបានកាសែត The Sun បញ្ជាក់ថា គឺកើតឡើងមកពី Hacker សញ្ជាតិព័រទុយហ្កាល់ម្នាក់ មានឈ្មោះថា Rui Pinto

លោក Pinto បានលួច Hack ចូល E-mail របស់ក្លិប Man City កាលពីឆ្នាំ ២០១៥ បន្ទាប់មកលោកបាន ទម្លាយឯកសារសម្ងាត់ជាច្រើនរបស់ក្លិប ដោយបង្ហោះចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ហើយចាប់តាំងពីពេលនោះមក ខាង UEFA ក៏ចាប់ផ្ដើមបើកការស៊ើបអង្កេតទៅលើហិរញ្ញវត្ថុរបស់ ក្លិប Man City តែម្ដង។

បើទោះបីជាលោក Pinto ត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់ភាគច្រើន ជុំវិញពិលោកសរសើរពីទង្វើរបស់លោកក៏ដោយ ប៉ុន្តែបើយោងតាមរបាយការណ៍របស់ The Football Leaks Scandal បុរសវ័យ៣១ឆ្នាំ ត្រូវបានគេឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារហើយ ដោយកំពុងរង់ចាំការកាត់ក្ដីរបស់តុលាការជុំវិញទោសកំហុសរបស់គាត់។

គួរឲ្យដឹងដែរថា​ សម្រាប់ទោសកំហុសរបស់​ Man City ខាង UEFA ក៏បានពិន័យជាប្រាក់សុទ្ធចំនួន ៣០លានផោន (ឬប្រមាណ ៣២.៥ លានដុល្លារ) ផងដែរ៕

លោក Rui Pinto
លោក Rui Pinto
លោក Rui Pinto
លោក Rui Pinto
លោក Rui Pinto
លោក Rui Pinto

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T