សេដណាស់ Justin កាន់តែបាក់សម្រស់ ខំទិញផ្កាជូនប្រពន្ធ តែប្រពន្ធធ្វើហីៗទឹកមុខធម្មតា!

//s5.kh1.co/8d/8decfc4f2ff9260d85131f78cd4037196bad3af9.jpg
នារី

 ១៥-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើទោះបីជាបច្ចុប្បន្ន Justin បាក់សម្រស់ក៏ពិតមែន ប៉ុន្តែលោកនៅតែ បំពេញតួនាទី ជាស្វាមីល្អស្រលាញ់ប្រពន្ធ ជូនផ្កាប្រពន្ធក្នុងថ្ងៃពិសេស ថែមទាំងដើរយួរឥវ៉ាន់ឲ្យប្រពន្ធទៀត។

អាមេរិក៖ កាលពីម្សិលមិញនេះ ថ្ងៃ១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់ ជាឱកាសសម្រាប់គូស្នេហ៍នានា បង្ហាញក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះ គ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្នុងនោះផងដែរ តារាចម្រៀងប្រុសល្បីឈ្មោះ លំដាប់ពិភពលោក និងជាស្វាមីដ៏ល្អម្នាក់ Justin Bieber ក៏មិនបានបណ្តាយឲ្យពេលវេលានេះ កន្លងហួសផងដែរ ពោលគឺគេ បានប្រទះឃើញលោក បានទិញផ្កាកុលាបពណ៌ស លាយក្រហមមួយបាច់ ជូនប្រពន្ធជាទីស្រលាញ់របស់លោក ដើម្បីបញ្ជាក់ចិត្តស្មោះដល់នាង Hailey Bieber ផងដែរ។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខណៈពេលដែល Hailey បានដើរតាមផ្លូវ ក្នុងដៃមានឱបបាច់ផ្កាដែល Justin បានជូន ស្រាប់តែគេឃើញថាទឹកមុខរបស់នាង គឺមានលក្ខណៈស្មើៗធម្មតាៗ គ្មានចិត្តរំភើបអ្វីឡើយចំពោះកាដូមួយនេះ។

លើសពីនេះទៅទៀត មិនត្រឹមតែជូនផ្កាប្រពន្ធនោះទេ ប៉ុន្តែ Justin ថែមទាំងបានបំពេញតួនាទីជាស្វាមីល្អ ដើរយួរឥវ៉ាន់ តាមក្រោយឲ្យប្រពន្ធ សាកសមជាសុភាពបុរស យ៉ាងគួរឲ្យសរសើរ ថែមទៀតផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Justin និង Hailey
Justin និង Hailey
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin និង Hailey 
Justin ជូនផ្កាប្រពន្ធ
Justin ជូនផ្កាប្រពន្ធ
Justin ជូនផ្កាប្រពន្ធ
Justin ជូនផ្កាប្រពន្ធ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T