នរណាគេទៅ? Neymar សរសើរម្នាក់នេះត្រង់ៗថា ជាកីឡាករវ័យក្មេងឆ្នើម និងពោរពេញដោយគុណភាព

//s5.kh1.co/06/062285b853732151d83a20f253c043e1e8b3e546.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Neymar បានសរសើរទៅដល់ខ្សែបម្រើស្លាប Jadon Sancho ថាជាកីឡាករវ័យក្មេងឆ្នើម ពោរពេញដោយគុណភាព

បារាំង៖ Neymar បានសរសើរទៅដល់ខ្សែបម្រើស្លាបរបស់ក្រុម Dortmund កីឡាករ Jadon Sancho ថាជាកីឡាករពិសេសមួយរូប។ មិនត្រឹមតែប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានសារភាពថា ខ្លួនពិតជាចូលចិត្តមើលការលេងរបស់កីឡាករវ័យក្មេងម្នាក់នេះណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Jadon Sancho
   កីឡាករ Jadon Sancho

ក្លិប Paris Saint-Germain នឹងត្រូវតតាំងជាមួយក្រុម Dortmund ក្នុងព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុមជើងទី១ នៅចុងខែនេះ។ មុនការប្រកួតមកដល់ ម្ចាស់អាវលេខ១០របស់ក្រុម PSG កីឡាករ Neymar បាននិយាយយ៉ាងដូច្នេះថា៖

គ្មានអ្វីត្រូវឆ្ងល់ទេ វានឹងក្លាយជាការប្រកួតដ៏អស្ចា្យមួយសម្រាប់អ្នកដែលចូលចិត្តបាល់ទាត់។ Borussia មានកីឡាករដែលអាចផ្លាស់ប្ដូរការប្រកួតបានដោយងាយ។ Jadon ជាកីឡាករម្នាក់ ដែលខ្ញុំពិតជាចូលចិត្តមើលការលេងរបស់គាត់ណាស់ ហើយគាត់ជាកីឡាករឆ្នើម ដែលពោរពេញទៅដោយគុណភាព។

កីឡាករ Neymar

Neymar បានបន្ថែមទៀតថា៖

Neymar
Neymar

Borussia Dortmund គឺជាក្រុមមួយដែលសម្បូរទៅដោយកីឡាករមានគុណភាព។ ពួកគេមានកីឡាករពិសេសមួយរូបវ័យក្មេង ហើយលេងល្អ គាត់ឈ្មោះ Sancho។ យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា តើវានឹងលំបាកប៉ុណ្ណាសម្រាប់ពួកយើងដែលលេងទល់នឹង Dortmund។ ទោះជាយ៉ាងណា ពួកយើងសង្ឃឹមថាវានឹងជាការប្រកួតមួយល្អ ដើម្បីទទួលបានលទ្ធផលវិជ្ជមានត្រឡប់ទៅ Paris វិញ។

កីឡាករ Neymar

គួរឲ្យដឹងថា Sancho រកបាន១២គ្រាប់ហើយ ក្នុងចំណោមការបង្ហាញខ្លួន១៩ប្រកួតឲ្យ Dortmund រដូវកាលនេះ។ យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត Skysport ជម្រើសជាតិអង់គ្លេស ទំនងជាចែកផ្លូវគ្នា ជាមួយក្លិបយក្សអាល្លឺម៉ង់នៅរដូវក្ដៅខាងមុខ ខណៈក្លិបដែលចុះឈ្មោះចង់បានគេ មានដូចជា Manchester United, Chelsea, Liverpool និង Real Madrid៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T