ភ្នំពេញ ៖ យុវជនឈាមរាវ ម្នាក់ ក្នុង ចំណោមមិត្ដភក្ដិ ៥នាក់ នាំគ្នាផឹកស៊ីស្រវឹងដេក ធ្លាក់កូនសោម៉ូតូ ត្រូវមិត្ដភក្ដីប្រទះឃើញ បន្លំយកម៉ូតូទៅបាត់ ខ្លាចឪពុក ម្ដាយស្ដីបន្ទោស កុហកថា ចោរប្លន់ដោយមានទាំងអាវុធ គំរាមទៀតផង ម្ដាយឪពុកក៏នាំមកដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍ចោមចៅ ដើម្បីឱ្យជួយអន្ដ រាគមន៍ ។ ប៉ុន្ដែ បន្ទាប់ពីនគរបាលធ្វើការស្រាវ ជ្រាវរហូតដល់កន្លែងកើតហេតុអ្នកភូមិអះ អាងថា គ្មានករណីប្លន់នោះទេ រួចសាកសួរ និងដេញដោលជនរងគ្រោះទើបធ្លាយរឿង មិត្ដភក្ដិផឹកស៊ីជាមួយអ្នកលួចយកទៅ ហេតុ ការណ៍នេះកើតឡើង កាលពីម៉ោង៦និង៣០ នាទីល្ងាច ថ្ងៃទី២៧ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិត្រញំងពោធិ៍ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ជនដែល កុហកឪពុកម្ដាយ និងកុហកនគរបាលនោះ មានឈ្មោះ ស៊ីន ចាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រៃសណ្ដែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ បាត់បង់ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ មិនចាំស្លាកលេខ  ។ ជនសង្ស័យមានឈ្មោះចិន ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដរស់នៅ ម្ដុំផ្សារត្រាំខ្នា ខេត្ដកំពង់ស្ពឺ ជាមិត្ដភក្ដិរបស់ ជនរងគ្រោះ។ 
លោកបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ីជាមួយនឹងជនសង្ស័យ រួមនឹងមិត្ដភក្ដិរបស់គេ៣នាក់ផ្សេងទៀត បាន ផឹកស្រាស៊ុបពើវីស្គី អស់ចំនួន ៤ដប នៅក្នុង បន្ទប់ជួលរបស់មិត្ដភក្ដិគេ នៅក្នុងភូមិ-សង្កាត់ កើតហេតុ លុះពេលស្រវឹងក៏ដេកដោយទុក ម៉ូតូនៅជិតខ្លួនស្រាប់តែជ្រុះកូនសោចេញពី ហោប៉ៅ ត្រូវមិត្ដ ភក្ដិ របស់គេឃើញរួច ក៏លួច កូនសោយកចាក់ម៉ូតូជិះចេញទៅបាត់ តែជន រងគ្រោះបែរជាមកកុហក ឪពុកម្ដាយថា ចោរ ប្លន់ បន្ទាប់មកម្ដាយឪពុក ក៏បានមក ដាក់ពាក្យ បណ្ដឹងឱ្យនគរបាល ជួយអន្ដរាគមន៍។

លោក ប៊ន សំអាត បានឱ្យដឹងទៀតថា ដោយសារតែមានសភាពការណ៍យ៉ាងដូច្នេះ លោកស្នងការនិងលោកស្នងការរងរាជធានី ភ្នំពេញ បានបញ្ជាឱ្យលោកចុះធ្វើការ តាម ដាននិងស្រាវជ្រាវជាបន្ទាន់ ហើយលោកក៏ បានចុះមកស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយសារសួរប្រជាពលរដ្ឋនៅទីនោះ ពេល នោះប្រជាពលរដ្ឋបានអះ អាងថា គ្មានករណី ប្លន់ឬក៏សកម្មភាពអ្វីមួយកើតឡើងនោះទេ ពេលនោះកម្លាំងនគរបាលរបស់ លោកក៏ធ្វើ ការតាមដាននិងស្រាវជ្រាវជាបន្ដទៀត  តែ ពុំទទួល បានដំណឹងអ្វីទាំងអស់ បន្ទាប់មកក៏ ធ្វើការសួរដេញដោលជនរងគ្រោះ ទើបដឹង ថា គេបានកុហកឪពុកម្ដាយគេ ដោយខ្លាច ម្ដាយឪពុកគេស្ដីបន្ទោសមិន តែប៉ុណ្ណោះ ថែម ទាំងកុហកនគរបាលទៀតផង ប្ដឹងបំបោង សភាពការណ៍ធ្វើឱ្យនគរបាលឈឺក្បាលវិល មុខដោយសារតែជនរូបនេះ ។ ដោយសារ តែហេតុការណ៍យ៉ាងដូច្នេះ ទើបលោក  ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែន ជ័យ សម្រេចឱ្យឃុំខ្លួនជនរូបនេះជាបណ្ដោះ អាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ដ លុះព្រឹក ឡើងក៏ឱ្យជន នេះសរសេរលិខិតសុំទោសដល់ កម្លាំងនគរបាលរួចក៏ដោះលែងឱ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ ៕

ដោយ ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]