ស៊ុតច្បាស់ៗណាស់! Sancho ទាញចង្កេះខ្សែការពារស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ខណៈ Haaland បន្តរកគ្រាប់ទី៩ ឲ្យ Dortmund (មានវីដេអូ)

//s5.kh1.co/0d/0d1c65979d78e1e02e22dd553bdd1157df3aafa5.jpg
កីទ្បា

 ១៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Dortmund លត់ក្រុមភ្ញៀវ Frankfurt ៤-០ ឡើងមកឈរលេខ២ក្នុងលីគ

អាល្លឺម៉់ង់៖ ក្នុងការប្រកួតក្របខណ្ឌ Bundesliga សប្ដាហ៍ទី២២ កាលពីយប់មិញ ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund បានប្រកួតឈ្នះក្រុមភ្ញៀវ Eintracht Frankfurt ក្នុងលទ្ធផល៤ទល់នឹង០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៨១,៣៦៥ នៅកីឡដ្ឋាន Signal Iduna Park ក្រុមម្ចាស់ផ្ទះ ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវ បានរហូតដល់ទៅ១២ជើង ចំគោលដៅ៨ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុម Frankfurt ស៊ុតបានជើងប៉ុណ្ណោះ មិនចំគោលដៅសូម្បីតែ១ដង។

៤គ្រាប់របស់ក្រុម Dortmund រកបានដោយកីឡាករ៤រូប ក្នុងនោះគ្រាប់ទី១ បំប៉ោងសំណាញ់ទីតាមរយៈខ្សែការពារស្លាបស្ដាំ Lukasz Piszczek ចំណែកឯ គ្រាប់ទី២ ជាការប្រើបច្ចេកទេសទាញចង្កេះខ្សែការពារស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់ម្ចាស់អាវលេខ៧ Jadon Sancho

Jadon Sancho និង Haaland
Jadon Sancho និង Haaland

រីឯគ្រាប់ទី៣ ទម្លុះសំណាញ់ទីដោយខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Erling Haaland ខណៈគ្រាប់ទី៤ សម្រេចទីតាមរយៈខ្សែបម្រើសញ្ជាតិបារាំង Raphael Guerreiro

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
Raphael Guerreiro
Raphael Guerreiro

តាមរយៈលទ្ធផល ៤-០ ខាងលើ បានជួយក្រុម Dortmund វ៉ាក្រុម Leipzig ឡើងមកឈរចំណាត់ថ្នាក់លេខ២ ជាបណ្ដោះអាសន្ន ក្រោយ២២ប្រកួត រកបាន៤២ពិន្ទុ ចាញ់ក្រុមកំពូលតារាង Bayern Munich ១ពិន្ទុ។

តារាងពិន្ទុ Laliga
តារាងពិន្ទុ Laliga

គួរឲ្យដឹងដែរថា​ ១គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី៩ហើយរបស់ខ្សែប្រយុទ្ធចំណូលថ្មី Haaland គិតចាប់តាំងពីគេផ្ទេរពីក្រុម Salzburg មកចូលរួមជាមួយ Dortmund កាលពីខែមុនមក៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T