កាលពីថ្ងៃពុធទី២០ ខែមីនាកន្លងទៅនេះ លោក David Beckham ដែលជាកីឡាករបាល់ទាត់ដ៏ល្បីទូរទាំងពិភពលោក ហើយក៏ជាឯកអគ្គរាជទូតកីឡាបាល់ទាត់ ពិភពលោក ផងនោះ បានមកទស្សនៈកិច្ចនៅប៉េកាំងជាលើកដំបូង។

អ្នកគាំទ្ររបស់លោក បានរងចាំទទួលលោកអស់រយៈពេលមួយម៉ោង នៅអនុវិទ្យាល័យ Shijia Hutong។ នៅពេលដែលលោក Baeckham បានមកដល់សាលា លោកបានចូលរួមលេងបាល់ទាត់ជាមួយ នឹងកូនសិស្សសាលាជាមួយនឹងស្បែកជើងប៊ូ របស់គាត់ ហើយមានសិស្សសាលា និងអ្នកកាសែតជាច្រើនចូលរួមទស្សនា។ នៅថ្ងៃព្រហស្បត្តិ៍ លោក David Beckham ដែលគេហៅថាតារា Los Angeles Galaxy នៅបានធ្វើដំណើរទៅកំពង់ផែ Qingdao និង Wuhan ដើម្បីបញ្ចប់ដំណើរទស្សនៈកិច្ច ៤ថ្ងៃរបស់គាត់នៅទីនោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះលោក David Beckham? តើប្រិយមិត្តមានបំណងចង់ឲ្យគាត់មកទស្សនៈកិច្ច នៅប្រទេសកម្ពុជាយើងដែរ ឬ ទេ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]