បុរសជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវជាប់ពន្ធនាគាររយៈពេល១៦ខែ ពីបទលួចមាន់ជាង១ម៉ឺនក្បាល​ពីក្រុមហ៊ុន

//s5.kh1.co/11/11df138f8d087b244b487b65e3d57641741b516b.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់បានលួចមាន់ជាង១ម៉ឺនក្បាលពីក្រុមហ៊ុនរបស់គាត់ ហើយបានយកលុយទាំងនោះ​ទៅលេងល្បែង និងសងបំណុលដែលគាត់ជំពាក់

បរទេស៖ ​នាយកគ្រប់គ្រងប្រតិបត្តិការ​អាយុ៣៣ឆ្នាំម្នាក់ ដែលបម្រើការនៅក្នុង​ក្រុមហ៊ុនចែកចាយសាច់មាន់​មួយ​ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៦ខែ ពីបទលួច​​ជាង១ម៉ឺនក្បាល រួមជាមួយនឹងស្លាបមាន់ចំនួន៥កេស យកទៅលក់ឱ្យក្រុមហ៊ុនផ្សេងទៀត​ ដែល​សរុបជាទឹកប្រាក់មានតម្លៃ​ជាង ​២១.៥៨៣ ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Au Yong Seh Enn បានលួចមាន់ជាង ១ម៉ឺនក្បាលយកទៅលក់ឱ្យក្រុមហ៊ុនផ្សេងទៀត
លោក Au Yong Seh Enn បានលួចមាន់ជាង ១ម៉ឺនក្បាលយកទៅលក់ឱ្យក្រុមហ៊ុនផ្សេងទៀត

គួរបញ្ជាក់ផងដែរថាលោក Au Yong Seh Enn ​​បានធ្វើការឱ្យក្រុមហ៊ុន​ Hy-Fresh តាំងពីខែ ធ្នូ ឆ្នាំ ២០១៣ នៅក្នុងប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនចែកចាយទាំងសាច់មាន់ស្រស់និងសាច់ក្លាសេ​។ ​ប៉ុន្តែ​​​មកដល់ថ្ងៃទី ៧ ខែមករា​ ឆ្នាំ ២០២០ លោក Au Yong Seh Enn ​ត្រូវបានជាប់ការសង្ស័យ ​បន្ទាប់​និយោជិកពីរនាក់ផ្សេងទៀតរបស់ក្រុមហ៊ុន Hy-Fresh បាន​រកឃើញភាពខុសគ្នាធំៗ នៅក្នុងតួលេខភាគហ៊ុនសម្រាប់​ការនាំចេញ។ 

លោក Au Yong Seh Enn អាច​ប្រឈមនឹងការពិន័យជាប្រាក់​រួមទាំងជាប់ពន្ធធនាគារ
លោក Au Yong Seh Enn អាច​ប្រឈមនឹងការពិន័យជាប្រាក់​រួមទាំងជាប់ពន្ធធនាគារ

ក្រោយការស៊ើបអង្កេតរួចមកគេបានរកឃើញថាលោក Au Yong Seh Enn ពិតជាបានប្រព្រឹត្តបទល្មើស​ពិតមែន។ ​ក្នុងនោះដែរ​គេបានរកឃើញថា លោក Au Yong Seh Enn ​បានលួចមាន់របស់ក្រុមហ៊ុនជាង១ម៉ឺនក្បាល ដែលសរុបទឹកប្រាក់ជាង ​២១.៥៨៣ ដុល្លារអាមេរិក ហើយ​គាត់បានយកប្រាក់ទាំងនោះទៅលេងល្បែង​​ និងសងបំណុលដែលគាត់ធ្លាប់ជំពាក់គេ៕

លោក Au Yong Seh Enn ត្រូវជាប់ពន្ធនាគារពីបទលួចមាន់ជាង ១ម៉ឺនក្បាលពីក្រុមហ៊ុនរបស់គាត់នៅសិង្ហបុរី
លោក Au Yong Seh Enn ត្រូវជាប់ពន្ធនាគារពីបទលួចមាន់ជាង ១ម៉ឺនក្បាលពីក្រុមហ៊ុនរបស់គាត់នៅសិង្ហបុរី
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T