មិនឲ្យចាញ់គូស្នេហ៍ដ៏ទៃ!ទិវាក្ដីស្រលាញ់ឆ្នាំនេះ Bella និងWeir កាន់តែផ្អែមល្ហែមខ្លាំងណាស់

//s5.kh1.co/a1/a1cfe88e2f363353a03926057ff77d03058476d5.jpg
នារី

 ១៤-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ធ្វើឲ្យហ្វេនៗច្រណែនទៀតហើយ នៅក្នុងឆ្នាំនេះ តួឯកប្រុសលោក Weir ដោយត្រូវបានគូស្នេហ៍ជាទីស្រឡាញ់ នាង Bella រៀបចំការភ្ញាក់ផ្អើលយ៉ាងពិសេសជូនដល់លោកមុនថ្ងៃនៃសេចក្ដីស្រឡាញ់បានមកដល់ទៀតផង

ថៃ៖ ពិតជាគូស្នេហ៍ដ៏កក់ក្ដៅមួយ រវាងតារាសម្ដែងប្រុស ស្រី លោក Weir Sukollawat និង​ នាង Bella Ranee ចាប់តាំងពី អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា បានមួយរយៈពេលមកហើយ។ម៉្យាងវិញទៀត មួយរយៈចុងក្រោយមកនេះ អ្នកទាំងពីរ កាន់តែមានភាពផ្អែមល្ហែមខ្លាំងជាងមុនទៅទៀត ដែលបណ្ដាលឲ្យអ្នកគាំទ្រជាច្រើនបានមកចូលរួមត្រេកអរ ព្រមទាំងរង់ចាំដំណឹងល្អទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ​ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ឆ្នាំនេះ សម្រាប់គូស្នេហ៍ដែលជាតារាប្រុស ស្រីទាំងពីររូបនេះវិញ ឃើញថា អ្នកទាំងពីរ ពិតជាមានភាពផ្អែមល្ហែម មិនចាញ់គូស្នេហ៍ដ៏ទៃទៀតនោះទេ រួមទាំងបានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនមានភាពច្រណែនយ៉ាងខ្លាំង។ ជាពិសេស សម្រាប់តួឯកប្រុសលោក Weir តែម្ដង ដោយត្រូវបានគូស្នេហ៍ជាទីស្រឡាញ់ នាង Bella រៀបចំការភ្ញាក់ផ្អើលយ៉ាងពិសេស ជូនដល់លោក មុនថ្ងៃនៃសេចក្ដីស្រឡាញ់បានមកដល់។ 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន តារាស្រី Bella ក៏បានផ្ដល់ភាពភ្ញាក់ផ្អើលដល់លោក Weir ម្ដងរួចទៅហើយ ដោយបានឲ្យផ្កាកុលាបពណ៌ក្រហម យ៉ាងស្រស់ស្អាតទៅដល់លោកផងដែរ។    

ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះ នៅក្នុងឆ្នាំនេះវិញ លោក Weir បានបង្ហោះរូបភាព ព្រមជាមួយនឹងប៉េងប៉ោងដ៏គួរឱ្យស្រលាញ់ពេញផ្ទះ នៅលើបណ្តាញសង្គម ជាមួយនឹងឃ្លាដែលសរសេរថា៖ 

អរគុណ Bella សូមឲ្យមានសេចក្ដីសុខដូចគ្នាណា។

សម្ដីរបស់ Weir

ក្រោយពីឃើញបែបនេះហើយ បណ្តាលឱ្យហ្វេនៗបានមកចូលរួមអបអរសាទរ និងសង្ឃឹមថា ស្នេហារបស់អ្នកទាំងពីរនៅតែមានភាពផ្អែមល្ហែម និងកក់ក្ដៅបែបនេះរហូត៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖

Bella
Bella
Bella
Bella
Weir
Weir
Weir
Weir
Weir
Weir
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir និង Bella
Weir
Weir
ប៉េងប៉ោងដែល Bella Surprise ដល់ Weir
ប៉េងប៉ោងដែល Bella Surprise ដល់ Weir
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T