គំរូល្អណាស់! ថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុមកំប្លែង រតនៈ វិបុល ចុះធ្វើការងារសង្គម ដោយចំណាយប្រាក់ផ្ទាល់ខ្លួន

//s5.kh1.co/a6/a684ac684ac2a3a48202d6e1f419e6b0ef366f96.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នាព្រឹកថ្ងៃទី ១៤កុម្ភៈនេះ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុម រតនៈ វិបុល បានធ្វើទង្វើល្អមួយគួរឲ្យសរសើរ គឺពួកគាត់បានយកប្រាក់ចំណូលផ្ទាល់ខ្លួនដែលទទួលបានពីការផលិតវីដេអូផុសក្នុងយូធូប ទៅទិញសម្ភារៈសិក្សា និងរបស់របរមួយចំនួន ចុះទៅចែកជូនសិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ នៅសាលារៀនដែលពួកគេបានរៀនផងដែរ។

បាត់ដំបង៖ បើនិយាយពីក្រុមកំប្លែង រតនៈ វិបុល ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តាមរយៈ វីដេអូកំប្លែងនានារបស់ក្រុមនេះ ដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលមានអ្នកគាំទ្រចូលទស្សនាមិនចេះតិច ដោយសារការសម្ដែងរបស់ប្អូនៗ មានភាពប៉ិនប្រសប់ កំប្លែងគួរឲ្យចង់ទប់សំណើចមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀតគេសង្កេតឃើញថា បើទោះបីជាក្រុមកំប្លែងនេះ សុទ្ធតែជាកុមារដែលមានអាយុនៅតិច ពិតមែន ប៉ុន្ដែតាមរយៈវីដេអូកំប្លែងនីមួយៗ គឺសុទ្ធសឹងតែបង្កប់នូវអត្ថន័យអប់រំជាច្រើនផងដែរ។

ទន្ទឹមនឹងនេះផងដែរ នាព្រឹកថ្ងៃទី ១៤កុម្ភៈនេះ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ ក្រុម រតនៈ វិបុល បានធ្វើទង្វើដ៏ល្អមួយគួរឲ្យសរសើរ គឺពួកគាត់បានយកប្រាក់ចំណូលផ្ទាល់ខ្លួន ដែលបានពីការផលិតវីដេអូផុសក្នុងយូធូប ទៅទិញសម្ភារៈសិក្សា និងរបស់របរមួយចំនួន ចុះទៅចែកជូនសិស្សានុសិស្ស​ និងលោកគ្រូអ្នកគ្រូ នៅសាលារៀនដែលពួកប្អូនៗបានរៀនផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាទង្វើដ៏ល្អមួយនៅក្នុងសង្គម និងជាគំរូល្អមួយសម្រាប់ឲ្យមនុស្សមួយចំនួនគួរយកគំរូតាម នូវការចេះចែករំលែកក្ដីស្រលាញ់ទៅកាន់មនុស្សជំវិញខ្លួនផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ទិដ្ធភាពការចែកសៀវភៅ
ទិដ្ធភាពការចែកសៀវភៅ
   ក្រុម រតនៈ វិបុល
   ក្រុម រតនៈ វិបុល
   ក្រុម រតនៈ វិបុល
   ក្រុម រតនៈ វិបុល
ទិដ្ធភាពការចែកសៀវភៅ
ទិដ្ធភាពការចែកសៀវភៅ
ទិដ្ធភាពការចែកសៀវភៅ
ទិដ្ធភាពការចែកសៀវភៅ
   ក្រុម រតនៈ វិបុល
   ក្រុម រតនៈ វិបុល
ទិដ្ធភាពការចែកសៀវភៅ
ទិដ្ធភាពការចែកសៀវភៅ
   ក្រុម រតនៈ វិបុល
   ក្រុម រតនៈ វិបុល
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T