ទិញទំនិញតម្លៃត្រឹមតែ ១ដុល្លារប៉ុណ្ណោះ ក្នុងថ្ងៃសម្ពោធហាងមេហ្គាឌីស

//s5.kh1.co/60/60187ec9e1ca4b14856563abff531ab5070a79d0.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហាងមេហ្គាឌីសលក់សំភារៈប្រើប្រាស់ក្នុងគេហដ្ឋាននិងសណ្ឋាគារម៉ាកល្បីៗសាខា271 ចាប់ផ្តើមបើកដំណើរការជាផ្លូវការជាមួយ និងការដាក់បង្ហាញនូវផលិតផលថ្មីម៉ាកServewellនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយដែលមានទីតាំង នៅផ្ទះលេខ៤៨៧ផ្លូវ២៧១ (ទល់មុខច្រកចូលបុរីជីម៉ុង)។

ភ្នំពេញ៖ ហាងមេហ្គាឌីសលក់សំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន និងសណ្ឋាគារម៉ាកល្បីៗសាខា271 ចាប់ផ្តើមបើកដំណើរការជាផ្លូវការជាមួយ និងការដាក់បង្ហាញនូវផលិតផលថ្មីម៉ាក Servewell នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយដែលមានទីតាំង នៅផ្ទះលេខ៤៨៧ផ្លូវ២៧១ (ទល់មុខច្រកចូលបុរីជីម៉ុង)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស

លោក ហ៊ុយ ប៉េងលាង នាយកគ្រប់គ្រងទូទៅបានប្រាប់ឲ្យដឹងថា​៖

នេះគឺជាសាខាហាងមេហ្គាឌីសទី២របស់យើងដែលចាប់ផ្តើមដំណើរការជាផ្លូវការព្រមជាមួយការដាក់បង្ហាញនូវផលិតផលចានជ័រម៉ាកសឺវែល(គ្មានសារធាតុពុល) ពីប្រទេសឥណ្ឌាដែលក្រុមហ៊ុនទើបទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយនៅក្នុងប្រទេសកម្ពុជា។

លោក ហ៊ុយ ប៉េងលាង

គួររលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែមករា ក្រុមហ៊ុនបានបើកសម្ពោធហាងមេហ្គាឌីសសាខាទី១ នៅជាន់ទី១ផ្សារបាយ័នទួលគោក។ លោកបានសង្កត់ធ្ងន់ថា៖ 

ហាងរបស់យើងផ្តល់នូវទំនិញដែលមានគុណភាពខ្ពស់តម្លៃសមរម្យ ជាមួយសេវាកម្មអតិថិជនល្អប្រសើរហើយលោកសង្ឃឹមថាហាងថ្មីនេះ នឹងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនផងដែរ។

លោក ហ៊ុយ ប៉េងលាង
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស

ម្យ៉ាងវិញទៀតលោកបានបញ្ជាក់ផងដែរថាក្រុមហ៊ុនគ្រោងនឹងបើកពីរសាខានៅតំបន់សំខាន់ៗផ្សេងទៀតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០២០នេះព្រមជាមួយការយកផលិតផលម៉ាកល្បីៗជាច្រើនទៀតពីក្រៅប្រទេសដើម្បីបំពេញតម្រូវការរបស់អតិថិជននិងផ្តល់ភាពងាយស្រួលក្នុងការទិញទំនិញនៅក្នុងហាង។

ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស

ក្នុងឱកាសនេះដែរមានការបញ្ចុះតម្លៃរហូតដល់៣០% គ្រប់មុខទំនិញទាំងអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកុម្ភៈ ឆ្នាំ២០២០។

ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស

នៅក្នុងកម្មវិធីនេះដែរក្រុមហ៊ុនបានចែកអំណោយ ទៅកាន់សិស្សក្រីក្រមកពីសាលាបឋមសិក្សា ហ៊ុននាងបឹងត្របែកខាងត្បូងចំនួនប្រហែល ៥០នាក់ ដែលម្នាក់ៗទទួលបានដូចជាៈ សៀវភៅ ប៊ិច ខ្មៅដៃ និងដបទឹកផងដែរ។

ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស

ក្រុមហ៊ុនមេហ្គាឌីសជាក្រុមហ៊ុនឈានមុខគេមួយក្នុងការនាំចូលនិងចែកចាយផលិតផលម៉ាកល្បីៗពីក្រៅប្រទេសដូចជា៖

-សំភារៈគ្រែគេងពូកខ្នើយម៉ាកEveron (ប្រទេសកូរ៉េ) និងម៉ាកGoodnite(ម៉ាឡេស៊ី)

-សំភារៈប្រើប្រាស់ក្នុងផ្ទះកាំបិតខ្ទះស្លាបព្រាសមម៉ាកTramontina(ប្រទេសប្រេស៊ីល)

-សំភារៈចានជ័រ(គ្មានសារធាតុពុល)ម៉ាកServewell(ប្រទេសឥណ្ឌា)

-ដបទឹកម៉ាកeplas និងប្រភេទប្លាស្ទិក(គ្មានសារធាតុពុល) ម៉ាកElianware (ប្រទេសម៉ាឡេស៊ី)។

សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ087735999ឬទំព័រហ្វេសប៊ុកMegadis Store៕

ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
ទិញទំនិញតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងថ្ងៃសម្ពោធហាង មេហ្គាឌីស
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/37/3753c646e1ca3568dce27a3144dfe8cbd06ce378.jpg

ពលរដ្ឋប្រមាណ៣០០គ្រួសារ ទទួលបានអំណោយពីការបរិច្ចាគរួមគ្នារវាង ភោជនីយដ្ឋានសួគ៌ា ក្រុមហ៊ុនមេហ្គាឌីស ក្រុមហ៊ុនគ្រឿងសម្អាងCoverderm អ្នកតំណាងស្ថានីយតូតាល់ខេត្តបាត់ដំបង រួមទាំងសប្បុរសជនជាច្រើនអ្នកទៀត!

 ១៧-តុលា-២០២០ 
 ៣ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T