រូបភាពកម្ររបស់ idol ! បែកធ្លាយរូបភាព ចាន់ វឌ្ឍនាកា និង រស់ សំអឿន កាលពី៩ឆ្នាំមុន ស្ទាយ៍សក់ឡើងកប់សារី

//s5.kh1.co/d3/d3841b28fc4b47683f3871d7eb8e3e107c48fdd1.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បែកធ្លាយរូបភាព ចាន់ វឌ្ឍនាកា និង រស់ សំអឿន កាលពីឆ្នាំ២០១១ សក់ម៉ូតឡើងកប់សារី

ភ្នំពេញ៖ ចាន់ វឌ្ឍនាកា គឺជាកីឡាករបាល់ទាត់មួយរូបដែលមានឈ្មោះល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លេងក្នុងតួនាទីជាខ្សែប្រយុទ្ធ កីឡាករជំនាញជើងឆ្វេងរូបនេះ តែងតែរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ និងក្លិបរបស់គេជារឿយៗ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ចាន់ វឌ្ឍនាកា ហាក់នៅឆ្ងាយពីក្រុមជម្រើសជាតិបន្តិច ដោយសារតែបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព៖ YIM SOVATHANA)
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព៖ YIM SOVATHANA)

បច្ចុប្បន្ន កីឡាករដែលសិក្សាផ្នែកកសិកម្ម ចាន់ វឌ្ឍនាកា កំពុងតែលេងឲ្យក្លិបបាល់ទាត់បឹងកេត ខណៈគេនិងមិត្តរួមទាំងមូលក្រុមកំពុងតែត្រៀមខ្លួនយ៉ាងខ្លាំងដើម្បីត្រៀមការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាដែលនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ។

យ៉ាងណាមិញ ជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រកាលពីយប់មិញ ក្រោយកីឡាករ រស់ សំអឿន ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិបវិសាខាបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង ចាន់ វឌ្ឍនាកា ដែលថតនៅក្នុងឆ្នាំ២០១១ កំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិឈុតយុវជន ដោយមុខរបស់កីឡាករទាំងពីរកាលពីក្មេងគួរឲ្យស្រឡាញ់មែនទែន ជាពិសេសគឺម៉ូតសក់ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ រស់ សំអឿន
កីឡាករ រស់ សំអឿន
កីឡាករ ចាន់ វឌ្ឍនាកា និង រស់ សំអឿន ក្នុងឆ្នាំ២០១១
កីឡាករ ចាន់ វឌ្ឍនាកា និង រស់ សំអឿន ក្នុងឆ្នាំ២០១១
ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T