ស៊ីន យូប៊ីន បង្អួតសម្រស់ ជាមួយMercedes ថ្មីសន្លាង?

//s5.kh1.co/76/76b64323b3bf2ec2d0aa8d16bf162ab335053332.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាស្រីមានមុខនាត់ស្អាត និង រូបរាងតូចច្រឡឹង ស៊ីន យូប៊ីន កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង បើនិយាយពីសម្រស់របស់នាងវិញ ទោះស្លៀកពាក់បែបសាមញ្ញក៏នាងនៅតែស្រស់ស្អាត

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់តារាស្រី ស៊ីន យូប៊ីន ដែលនាងជាតារាសម្ដែងស្រីម្នាក់ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ទាំងសមត្ថភាពសម្ដែង និង រូបសម្រស់របស់នាងផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែជា តារាសម្តែងដែលមានប្រជាប្រិយភាពនៅកម្ពុជាប៉ុណ្ណោះទេ តែអ្វីដែលពិសេស នាងបានទៅសម្តែង និងចូលរួមក្នុងកម្មវិធីជាច្រើន នៅឯក្រៅប្រទេសទៀតផង។ មួយរយៈចុងក្រោយនេះ នាងហាក់មានភាពរវល់នឹងការងារ សម្តែង និងការថតស្ពតពាណិជ្ជកម្មផ្សេងៗ ហើយពេលថ្មីៗនេះ នាងបានទៅទទួលពាន់រង្វាន់ តារាស្រី​ឆ្នើម​នៅ​តំបន់​អាស៊ី ដែល​ផ្តល់​ដោយ​ប្រទេសថៃ ផងដែរ។

ជាក់ស្ដែង មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា​ នាងហាក់ជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយការងារសិល្បៈ។ ដោយ ហ្វេនៗសង្កេតឃើញថា នាងបានទិញរថយន្តថ្មី មានម៉ាក​ Mercedes ដែលវាជាលុយញើសឈាមរបស់នាងផ្ទាល់។ បើក្រឡេកមកមើលសម្រស់ និង ការតុបតែងខ្លួន ជាមួយរថយន្តថ្មីរបស់នាងវិញ ពិតជាស្រស់ស្អាត មិនចាញ់កាលពេលមុនៗឡើយ បើទោះបីស្លៀកពាក់បែបសាមញ្ញយ៉ាងណាក៏ដោយ ក៏សម្រស់នាងនៅតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នឹងនាង៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T