Real Madrid គ្រោងជះលុយ ១២៣លាន ដើម្បីផ្ដួល Barca ក្នុងការទិញខ្សែប្រយុទ្ធឡើងកូដរូបនេះ

//s5.kh1.co/f1/f1dc4c17d5f435a41ebaa9026c1b17c3e82c9357.jpg
កីទ្បា

 ១៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Real Madrid គ្រោងដាក់សំណើ ១២៣លានសុំទិញ Martinez ពី Inter Milan ខណៈ Barcelona ចង់បានខ្សែប្រយុទ្ធរូបនេះជាខ្លាំង

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid កំពុងតែពិចារណាក្នុងការចំណាយប្រាក់ ១២៣លានដុល្លារដើម្បីទិញផ្ដាច់កុងត្រាកីឡាករខ្សែប្រយុទ្ធ Lautaro Martinez ពីក្លិបយក្សអ៊ីតាលី Inter Milan។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ រកគ្រាប់បាល់បាន ១៦គ្រាប់ពីការបង្ហាញខ្លួនសរុប ២៧លើកឲ្យ Inter Milan នៅរដូវកាល ២០១៩-២០២០ ហើយក៏ត្រូវបានគេដឹងថាគឺជាគោលដៅយ៉ាងសំខាន់មួយរូបដែលក្លិប Barcelona ចង់បានជាខ្លាំងនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ដោយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ចាត់ទុកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះជាបេក្ខភាពទីមួយដែលអាចជំនួស Luis Suarez។

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

យ៉ាងណាមិញ បើតាមប្រភពពី TyC Sports ក្លិប Real Madrid បានដាក់ការចាប់អារម្មណ៍មកលើមិត្តរួមក្រុមជម្រើសជាតិរបស់ Messi ម្នាក់នេះ ហើយកំពុងតែគិតគូក្នុងការដាក់សំណើក្នុងទំហំទឹកប្រាក់ ១២៣លានដុល្លារដើម្បីនាំយករូបគេមកលេងនៅទឹកដីអេស្ប៉ាញសម្រាប់រដូវកាលក្រោយ។ អ្នកចាត់ការទូទៅ Real Madrid លោក Zidane ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុមឡើងវិញ ក្រោយការនាំចូលកីឡាករ Luka Jovic នៅមិនទាន់អាចបំពេញតម្រូវការរបស់ក្រុមបាននៅឡើយ។

គួរឲ្យដឹងផងដែរថា ក្រៅពីក្លិបយក្សអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona ខ្សែប្រយុទ្ធជួរមុខរបស់លោក Antonio Conte កីឡាករ Lautaro Martinez ក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបបិសាចក្រហម Manchester United ផងដែរ៕

កីឡាករ Lautaro Martinez
កីឡាករ Lautaro Martinez

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T