ខុសជំនាន់ហើយ អតីតបវរកញ្ញា Aey វ័យ៥២ឆ្នាំ គ្រោងរៀបការជាមួយ ប្រុសក្មេងវ័យ២១ឆ្នាំ

//s5.kh1.co/46/46be3e7fd507ff02c00435c222d79d9ae7b9f3a0.jpg
នារី

 ១៤-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បវរកញ្ញាជើងចាស់ក្នុងសិល្បៈថៃ ដែលបានគ្រងតំណែងកាលពីឆ្នាំ១៩៨៧ និងជាតារាសម្តែង ពិធីករ Achan Chutima បានបង្ហាញមុខគូរស្នេហ៍នេះដែលមានអាយុប្អូននាង ដល់ទៅ៣១ឆ្នាំ។

ប្រទេសថៃ៖ នាពេលថ្មីៗនេះដែរ តារាថៃស្រី វ័យ៥២ឆ្នាំ Aey Chutima បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហើបប្រាប់ពី ចំណងស្នេហាជាមួយបុរសវ័យក្មេង អាយុប្អូនរហូតដល់ទៅ៣១ឆ្នាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពី បានប្រកាសជាសាធារណៈរួចមក Aey Chutima ដែលជាបវរកញ្ញាជើងចាស់ក្នុងសិល្បៈថៃ កាលពីឆ្នាំ៨០ជាងរូបនេះ ​ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ដោយសារតែគូស្នេហ៍ មើលទៅដូចយាយ ហើយនិងចៅបេះបិទ។

ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេហាក់បីដូចជាមិនខ្វល់ ពីមតិរិះគន់នោះទេ ព្រមទាំងបានភ្ជាប់ពាក្យមុនថ្ងៃសេចក្តីស្រលាញ់​​ ​និងរង់ចាំខាងប្រុសរៀនចប់ ទើបមានពិធីរៀបការ។​

 គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការភ្ជាប់ពាក្យ គូស្នេហ៍ខុសវ័យមួយគូនេះ បានទាក់ទងគ្នា៥ឆ្នាំមកហើយ ចាប់តាំងពីគូរដណ្តឹងរបស់គាត់ មានអាយុ១៨ បន្ទាប់មកក៏ រៀនមើលចិត្តគ្នា រហូតដល់ស្រលាញ់គ្នា ចាក់ទឹកមិនលេចដល់សព្វថ្ងៃ។ 

លើសពីនេះ តារាស្រីវ័យ៥២ឆ្នាំរូបនេះ បានបន្ថែមទៀតថា ស្នេហាខុសជំនាន់មួយនេះ ពិតជាពិបាកណាស់ដោយសារតែមានការរារាំង ពីសំណាក់គ្រួសារ និងមតិរិះគន់ពីគ្រប់មជ្ឈដ្ឋានមនុស្សជុំវិញខ្លួន​ ប៉ុន្តែដោយ មានការមានៈគ្រប់ឧបសគ្គ ទើបមានថ្ងៃនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Achan Chutima
Achan Chutima
Achan Chutima
Achan Chutima
គូដណ្តឹងរបស់ Achan Chutima
គូដណ្តឹងរបស់ Achan Chutima
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Achan Chutimaនិងគូដណ្តឹង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T