វៀតណាម៖ ជារឿងគួរឲ្យអស់សំណើចមួយ ដែលតារាល្បី និងស៊ិចស៊ីម្នាក់ Ngan ត្រូវបានមិត្តប្រុស ធ្វើបាប ព្រោះតែបង្ហោះមុខហ្ស៊ីន នៅក្នុងហ្វេសប៊ុក ដោយគ្មានការតុបតែងមុខ។

ក្នុងនោះដែរ មិត្តប្រុសរបស់នាង បានលួចថតនាង ខណៈកំពុងតែនៅផ្ទះ រួចគ្មានម្សៅនៅជាប់មុខ ដោយបានឃើញនូវ មុខស្លេកស្លាំង និងមិនសូវស្រស់ស្អាត ដូចជារូបនៅក្នុងហ្វេសប៊ុក ដែលហ្វេនបានឃើញកន្លងមកទេ។ ហើយក្រោយពីបានបង្ហោះរូបថតទាំងអស់នោះមក បានធ្វើឲ្យហ្វេន ស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះធ្លាប់តែឃើញនាងស្រស់ស្អាត ខ្ញង់ៗ តែដល់ឃើញបែបនេះ អ្នកណាមិនភ្ញាក់ផ្អើលនោះ។

ប៉ុន្តែយ៉ាងណាមិញ ក៏សាមីខ្លួន មិនបានខឹង ទៅលើ សង្សារនោះដែរ ដែលបង្ហោះរូបរបស់នាងបែបនេះទេ ព្រោះថា ជារឿងធម្មតាតែប៉ុណ្ណោះ នៅពេលនាងនៅផ្ទះ គឺមុខនាងតែប៉ុណ្ណឹងឯង ជួនកាល អាក្រក់មើល ជាងរូបនេះទៅទៀត។ ហើយជាពិសេស នាងក៏បាននិយាយថា នាងមិនស្អាតណាស់ណាទេ តែដោយសារតែ នាងចង់ឲ្យរូបក្នុងហ្វេសប៊ុក ចេញមក ទាក់ភ្នែក ទើបខំ Edit និងផាត់មុខ ផាត់មាត់ ពេលថតរូបម្តងៗ៕

ពេលក្នុងហ្វេសប៊ុក
ពេលក្នុងហ្វេសប៊ុក
ពេលក្នុងហ្វេសប៊ុក
ពេលក្នុងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ