បន្ទាប់ពីមានការប្រកាសថា Lady Gaga នឹងទៅធើ្វការសមែ្ដងនៅ តៃប៉ិនៅថៃ្ងទី ១៧ ខែឧសភា បានធើ្វឲ្យអ្នកគ្រាំទ្ររបស់នាងមាន ភាពរំជើបរំជួលជាខ្លាំង និងបានឈរតំរង់ជាជួរនៅខាង ក្រៅមជ្ឈមណ្ឌលកីឡា NTU ។ មានអ្នកគាំទ្រខ្លះបានទិញ តង់ រៀបចំកៅអី និង ម្ហូបអាហារ ដើម្បីចង់ស្ថិតនៅជួរទី១។ អ្នករៀបចំកម្មវិធី បានចាប់ផើ្ដមលក់សំបុត្រនៅពេលព្រឹកថៃ្ងសៅរ៍ ដែលមានសំបុត្រប្រហែល ជា ៩០% បានលក់ចេញ។ ប៉ូលីសបានបញ្ចូន អ្នកការពារសម្រាប់ការលក់សំបុត្រនេះ ដែលប្រហែលជាចំណាយ ៣.៤លានដូល្លារ។ សំបុត្រដែលមានតំលៃខ្ពស់ជាងគេ គឺ ១២,៨០០ដូល្លារ NT  ស្មើរនឹង ៤៣៣ដូល្លារអាមេរិច ហើយសំបុត្រដែលមានតំលៃក្រោម ៦,៨០០ដូល្លារ NT ស្មើរនឹង២៣០ដូល្លារអាមេរិច ត្រូវបានលក់ចេញអស់។ នេះជាភាពអស្ចារ្យមែន គ្រាន់តែតារាចម្រៀង Lady Gaga ទៅធ្វើការសមែ្ដងនៅតៃប៉ិសោះ ក៏អាចរកបាននូវប្រាក់ចំណូលជាច្រើនដែរ។ ចុះបើសិនជាតារានេះមក ធ្វើការសមែ្ដងនៅស្រុកខែ្មរ តើនឹងអាចរកប្រាក់ចំណូលបាន ដូចនៅ តៃប៉ិទេ? ហើយនឹងមានភាពរំជើបរំជួលទេ? 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]