អីយ៉ាស! Man UTD គ្រោងឲ្យប្រាក់ខែ ខ្សែបម្រើឆ្នើមរូបនេះស្មើ Rashford ឲ្យតែព្រមមក

//s5.kh1.co/be/bef95cf3f20c80fd8f234892d4728ce08ddd6c35.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Man UTD គ្រោងឲ្យប្រាក់ពលកម្ម២សែនផោនក្នុង១សប្ដាហ៍ដល់ Sancho ដែលស្មើទៅនឹងខ្សែប្រយុទ្ធ Rashford

អង់គ្លេស៖ យោងតាមរបាយការណ៍របស់កាសែត Sky Sports បានឲ្យដឹងថា កីឡាករ Jadon Sancho ទំនងជាចែកផ្លូវគ្នាជាមួយក្លិបយក្សអាល្លឺម៉ង់​ Borussia Dortmund នៅរដូវក្ដៅខាងមុខ ខណៈក្លិបបិសាចក្រហម Manchester United ជាបេក្ខភាពដែលនាំមុខគេ ក្នុងការចុះកុងត្រាយកកីឡាករឆ្នើមរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើវ័យ១៩ឆ្នាំ ជាគោលដៅកំពូលរបស់លោក Solskjaer ដោយ Man UTD ព្យាយាមតាមចែចូវយកម្ចាស់អាវលេខ៧ របស់ក្រុម Dortmund រូបនេះ តាំងពីរដូវក្ដៅឆ្នាំមុនមកម្ល៉េះ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត Mirror ក្លិបបិសាចក្រហមត្រៀមរួចរាល់ក្នុងការផ្ដល់ប្រាក់ពលកម្ម២សែនផោន (ឬប្រមាណ ២សែន៦ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ទៅដល់ Sancho ដោយប្រាក់ឈ្នួលប៉ុណ្ណេះ គឺស្មើនឹងប្រាក់ខែរបស់ខ្សែប្រយុទ្ធ Marcus Rashford ទទួលបាន។

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

អតីតកីឡាករ Man City បច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ។ ជាក់ស្ដែងក្នុងរដូវកាលនេះ គេស៊ុតបញ្ចូលទីបាន១៥គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១៧ដង ក្នុងចំណោមការបង្ហាញខ្លួន២៩ប្រកួត។ លើសពីនេះទៅទៀត គេថែមទាំងជួយក្រុម Dortmund ឈរចំណាត់ថ្នាក់លេខ៣ជាណ្ដោះអាសន្នក្នុងលីគ ចាញ់ពិន្ទុក្រុមកំពូលតារាង Bayern Munich តែ៤ពិន្ទុប៉ុណ្ណោះ ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

គួរឲ្យដឹងដែរថា ក្រៅពី Man UTD នៅមានក្លិបធំៗពីរទៀតនៅអឺរ៉ុបដែលចាប់ចិត្តចង់បាន Sancho ក្នុងនោះមានដូចជាក្លិបយក្សអេស្ប៉ាញ Real Madrid និងក្លិបតោខៀវ Chelsea៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T