អ្នកវិទ្យាសាស្ត្របានបង្ហាញ ស្នូកអណ្ដើកយក្សមួយ ដែលមានទំហំជិត៣ម៉ែត្រ ហើយវាធ្លាប់រស់នៅ ចន្លោះពី៥ទៅ១០លានឆ្នាំមុន

//s5.kh1.co/f1/f1f583a8078eae34cbac72a96edd0675578ebae5.jpg
បច្ចេកវិទ្យា

 ១៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ស្នូកអណ្ដើកនេះមានទំហំធំ ដែលមិនធ្លាប់មាន ពីមុនមក។

បរទេស៖ អ្នកជំនាញផ្នែកសត្វពីបុរាណ មកពីសាកលវិទ្យាល័យ Zurich បានរកឃើញសំណាកប្លែកខុសពីធម្មតា នៅក្នុងប្រទេសវេណេស៊ុយអេឡានិងកូឡុំប៊ី ហើយវាជាប្រភេទអណ្ដើកយក្សទឹកសាប ដែលបានផុតពូជ និងត្រូវបានគេដាក់ឈ្មោះឲ្យថា Stupendemys។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង គូរដោយវិចិត្រករ
រូបតំណាង គូរដោយវិចិត្រករ

ស្នូកនៃអណ្ដើកនេះមានទំហំ ចន្លោះពី២.៤ទៅជិត៣ម៉ែត្រ ដែលជាទំហំមួយយ៉ាងធំ និងមិនធ្លាប់មាន។ លើសពីនេះទៅទៀត សំបករបស់អណ្ដើកឈ្មោល Stupendemys មានស្នែង ដែលជាលក្ខណៈដ៏កម្រមួយ នៅក្នុងអណ្ដើក។

តំបន់ត្រូពិចនៃអាមេរិកខាងត្បូង គឺជាតំបន់ក្ដៅមួយ របស់ពិភពលោក ដែលធ្លាប់ជាជម្រកនៃជីវៈចម្រុះផ្សេងៗ។ ពពួកសត្វដែលផុតពូជ ក្នុងតំបន់នេះ គឺមានលក្ខណៈប្លែកពីគេ ដែលរួមមានផូស៊ីល នៃសត្វកណ្ដុរយក្ស និងសត្វក្រពើយក្ស ដែលសព្វថ្ងៃនេះ វាជាតំបន់វាលខ្សាច់ នៅវេណេស៊ុយអេឡា។

ស្នូកអណ្ដើក ប្រៀបធៀបជាមួយ ទំហំមនុស្ស
ស្នូកអណ្ដើក ប្រៀបធៀបជាមួយ ទំហំមនុស្ស

កាលពី៥ទៅ១០លានឆ្នាំមុន វាជាតំបន់ភក់ល្បាប់សើម ដែលពោរពេញទៅដោយជីវិតរស់នៅ។ មួយក្នុងចំណោមជីវិតដទៃទៀត គឺជាប្រភេទពួក Stupendemys ដែលជាប្រភេទអណ្ដើក ដែលត្រូវបានគេបកស្រាយ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៧០។ ឥឡូវនេះ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Zurich (UZH) និងក្រុមអ្នកស្រាវជ្រាវមកពីប្រទេសកូឡុំប៊ី វេណេស៊ុយអេឡា និងប្រេស៊ីល បានរាយការណ៍ អំពីគំរូពិសេសនៃអណ្ដើកនេះ ដែលបានផុតពូជ ហើយត្រូវបានរកឃើញ​ កាលពីពេលថ្មីៗ នៅទីតាំងថ្មីៗ នៅទូទាំងប្រទេសវេណេស៊ុយអេឡានិងកូឡុំប៊ី។

ស្នូកអណ្ដើកដែលមានទំហំជិត៣ម៉ែត្រ
ស្នូកអណ្ដើកដែលមានទំហំជិត៣ម៉ែត្រ

លោក Marcelo Sánchez នាយកវិទ្យាស្ថានវិទ្យាសាស្ត្រនិងសារមន្ទីរ UZH និងជាប្រធានការសិក្សាមួយនេះ បានមានប្រសាសន៍ថា «ស្នូកនៃពពួក Stupendemys ខ្លះ អាចមានទំហំរហូតដល់៣ម៉ែត្រ ដែលធ្វើឲ្យពួកវាក្លាយជាអណ្ដើកមួយ ដែលធំជាងគេបំផុត»។ សត្វអណ្ដើកប្រភេទនេះ មានទម្ងន់១,១៤៥គីឡូក្រាម ដែលស្ទើរតែស្មើនឹងមួយរយដង​ នៃប្រភេទអណ្ដើកក្បាលធំ នៅតាមទន្លេអាម៉ាហ្សូន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T